Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

FIFA World Cup 2014 ម្ចាស់ផ្ទះ ប្រេស៊ីល ឈ្នះ ក្រូអាត ៣-១ ទាំងដង្ហើមធំ ក្នុងថ្ងៃដំបូង

  • បោះពុម្ព

ប្រេស៊ីល៖ ក្រុមប្រេស៊ីល មានការនឿយហត់ខ្លាំងណាស់ ទើបប្រេស៊ីល ទទួលបានជ័យជម្នះ 3-1 លើក្រូអាត។ បាល់4គ្រាប់ ក្នុងការ ប្រកួតនេះ សុទ្ធតែស៊ុតបញ្ចូលទី ដោយកីឡាករប្រេស៊ីល Marcelo ស៊ុតបាល់បញ្ចូលទីខ្លួនឯង មួយគ្រាប់ជួយឱ្យ គូប្រជែង ទទួលបាន១-០, ការស៊ុតបញ្ចូលទីពីរគ្រាប់របស់ Neymar និងមួយគ្រាប់របស់Oscar ជួយឲ្យក្រុមរបស់លោក Selecao ទទួលបាន3 ពិន្ទុ។

បើទោះបីជាប្រេស៊ីល ឈ្នះការប្រកួតលើកដំបូង ប៉ុន្តែ របៀបលេងសរុបនៃក្រុមម្ចាស់ផ្ទះ ក្រោមក្រសែភ្នែកសាធារណជន គឺមិនល្អដូចការរំពឹងទុកទេ។ ប្រការនេះ ធ្វើឱ្យពួកគេជួបការលំបាក ចំពោះមុខក្រុមក្រូអាត។ ក្រុមភ្ញៀវលេងធម្មតាជាបង្គួរ ប៉ុន្តែមានប្រសិទ្ធិភាព ធ្វើឲ្យអ្នកស្រឡាញ់ប្រេស៊ីលអន្ទះសារជាច្រើនលើក។ មួយផ្នែកធំ ដែលធ្វើឲ្យក្រូអាត បរជ័យនៅ ក្នុងការប្រកួតនេះគឺជាអាជ្ញាកណ្តាល។

អាជ្ញាកណ្តាលជប៉ុនផ្លុំកញ្ចែ ផាកបាល់ប៉េណាល់ទីក្នុងស្ថានភាពដែល កីឡាករក្រូអាត ប៉ះទង្គិចFredតិចតួច ដូច្នេះ Neymar មានឱកាសបង្កើនពិន្ទុ 2-1 ឲ្យប្រេស៊ីល។ ក្រៅពីនោះ ក៏មានស្ថានភាពដែលលោកបានផ្លុំកញ្ចែពិន័យដ៏រសើបមួយលើកីឡាករ Olic របស់ក្រូអាត ដែលមានជម្លោះជាមួយ Cesar និងឆក់យកឱកាស ដែលក្រូអាតអាចតាមស្មើប្រេស៊ីល។ ជាទូទៅ ប្រេស៊ីល ដកដង្ហើមធំ ក្នុងទទួលបានបីពិន្ទុ បន្ទាប់ពីសមរភូមិលើកដំបូង។ ប៉ុន្តែ ជាក់ស្តែងពួកគេ នឹងត្រូវធ្វើការច្រើនបន្ថែមទៀត ទើប អាចសង្ឃឹមថានឹងឈ្នះជើងឯក។ ជាមួយនឹងអ្វីដែលគ្រូ និងសិស្ស Scolari បានបង្ហាញ មនុស្សជាច្រើន មានអារម្មណ៍សង្ស័យ អំពីសមត្ថភាពឈានទៅមុខរបស់ពួកគេ។

ទោះជាយ៉ាងណា ភាគច្រើនបំផុត នេះទំនងជាការប្រកួតលើកដំបូង ដែលកីឡាករប្រេស៊ីលមិនទាន់“កំដៅម៉ាស៊ីន”។ មុនពេល ការប្រកួតនេះ គ្រូបង្វឹកក្រូអាត Niko Kovac បានអះអាងថា ក្រុមរបស់លោក នឹងលេងវាយប្រហារប្រេស៊ីលមុន ហើយគាត់ បានធ្វើវា ដោយចាប់ផ្តើមឲ្យមានខ្សែប្រយុទ្ធពីររូប។ នៅនាទីដំបូងនៃការប្រកួតក្រូអាត បានលេងស្មើជាមួយម្ចាស់ផ្ទះ។ នាទីទី៧ Olic ស្ទើរតែតែតបាល់ចូល ទីប្រស៊ីលបានសម្រេច។ ប្រេស៊ីលលំបាកក្នុងការបញ្ឈប់បាល់ នៅលើបន្ទាត់នៃក្រុមក្រូអាត។

បន្ទាប់ពី 11 នាទី គ្រាប់បាល់ពីផ្នែកខាងស្ដាំដែល Olicស៊ុត បានឆ្លងកាត់ជើង Silva របស់ប្រេស៊ីល ហើយចៃដន្យបានបុក ជើងរបស់ Marcelo រួចបាល់បានចូលទីខ្លួនឯង។ ក្រូអាតទទួលបាន១-០ នាំការប្រកួតបើកឆាកនេះ ក្លាយជារឿងរន្ធត់ចិត្ត។ បន្ទាប់ពីគ្រាប់បាល់ភ្ញាក់ផ្អើលនេះ បានជំរុញឱ្យប្រេស៊ីលព្យាយាមវាយប្រហារ ប៉ុន្តែការវាយប្រហាររបស់ពួកគេគឺមិនមុតស្រួច ទេ។ ទន្ទឹមនឹងនេះដែរ នៅផ្នែកការពារ កីឡាករម្ចាស់ផ្ទះហាក់ដូចជាប្រហោង ជាពិសេសត្រង់ផ្នែករបស់ Alves ជាញឹកញាប់ បានទុកឲ្យកីឡាករក្រូអាតឆ្លងកាត់បាន។ នៅនាទីទី21 នាទី Paulinho បានបាល់ហើយព្យាយាមស៊ុត តែមិនអាចឆ្លងផុត អ្នកចាំទីក្រូអាត Pletikosa ។ 2 នាទីក្រោយមក កិច្ចខិតខំរបស់Neymar និងOscar ត្រូវអ្នកចាំទីក្រូអាតដោលបាល់ ឲ្យហោះចេញយ៉ាងស្អាត។ សម្ពាធលើប្រទេសប្រេស៊ីលមានទំងន់ តែចុងក្រោយពួកគេទទួលបានជោគជ័យ។ នៅនាទីទី២៩ ផ្តើមពីកិច្ចខិតខំប្រឹងប្រែងរបស់ អូស្ការក្នុងការយកបាល់ពីកណ្តាល ទីទៅឲ្យ, Neymar បានស៊ុតនៅចម្ងាយប្រហែល 20m ពីទីចំ ដែលPletikosa មិនអាចចាប់បាល់បាន។ 1-1 ស្មើគ្នារបស់ប្រេស៊ីលកើតឡើង ។ ចូលដល់ពាក់កណ្តាលម៉ោងទីពីរ ប្រេស៊ីល បានបន្តបង្កើនការវាយលុក ប៉ុន្តែក្រុមម្ចាស់ផ្ទះប្រឈម នឹងការរាំងស្ទះដ៏សំខាន់នៅក្នុងការ ទម្រង់លេង។ នៅនាទីទី៧១ នៅក្នុង តំបន់ប្រអប់ (តំបន់ប៉េណាល់ទី) ខ្សែប្រយុទ្ធប្រេស៊ីល Fred បានដួលយ៉ាងរហ័ស ហើយអាជ្ញាកណ្តាល បានផាកខ្សែការពារ Lovren របស់ក្រូអាត ។ កីឡាករក្រូអាតប្រតិកម្មយ៉ាងខ្លាំង ជាមួយនឹងការសម្រេចចិត្តនេះ។

សកម្មភាពបញ្ចាំងឡើងវិញ បានបង្ហាញថាខ្សែការពាររបស់ក្រូអាតមានប៉ះ គូប្រជែង ប៉ុន្តែ Fred ដួលយ៉ាងស្រស់ស្អាត គ្រប់គ្រាន់ដើម្បីឲ្យ អាជ្ញាកណ្តាលពិន័យ។ ការសម្រេចចិត្តនេះ នៅតែមិនផ្លាស់ប្តូរ និងNeymar ទទួលខុសត្រូវទាត់ប៉េណាល់ទី, អ្នកចាំទី Pletikosaទាយខ្យល់បាល់ត្រូវ ដោយដៃរបស់គាត់ប៉ះបាល់ ប៉ុន្តែបាល់នៅតែចូល នាំឲ្យប្រេស៊ីលនាំមុខ 2-1 ។ នៅនាទីផ្តាច់ព្រ័ត្រ ក្រូអាតព្យាយាមដាក់សម្ពាធ ធ្វើឲ្យប្រេស៊ីលវង្វេង ។ នាទី៨៥ Modric ស៊ុតពីចម្ងាយប្រហែល 20m បាល់បុកជើងNeymar និងបុកដី ហើយហោះទៅជ្រុងខាងឆ្វេង អ្នកចាំទីប្រេស៊ីល Cesar ត្រូវប្រឹងប្រែងយ៉ាងខ្លាំង ទម្រាំសង្គ្រោះបាល់បាន។ 91 នាទីអ្នកចាំទី Cesar បង្ហាញពីភាពល្អវិសេស ក្នុងការសង្គ្រោះប្រេស៊ីល បន្ទាប់ពីការស៊ុតរបស់ Perisic។

បន្ទាប់ពីនោះ ការវាយបកយ៉ាងលឿនរបស់ ប្រេស៊ីលបានកើតឡើង។ oscar បានស៊ុតបាល់នៅចុងជ្រុងខាងឆ្វេង បាល់ចូលទៅ ក្នុងជ្រុងខាងស្តាំ, អ្នកចាំទីPletikosa មិនអាចសង្គ្រោះបានឡើយ។ នេះគឺជាការស៊ុតបាល់បញ្ចូលទី បញ្ជាក់ថាប្រេស៊ីល ពិតជាឈ្នះ3-1៕