Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

World Cup ជំនួបអ៊ីតាលី និងអង់គ្លេស ក្នុងចំណោម ៤ប្រកួត នៃពូល C និង D

  • បោះពុម្ព

ប្រេស៊ីល៖ យុទ្ធនាការ World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល បានឈានចូល ថ្ងៃទី៣របស់ខ្លួនហើយ ដោយពូល C និងពូល D ត្រូវបើកការប្រកួត របស់ខ្លួនចាប់ពី រាត្រីថ្ងៃសៅរ៍ ឆ្លងចូល ដល់ព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា។ ក្នុងចំណោម ការប្រកួតទាំង៤ ជំនួបរវាង ក្រុមជម្រើសជាតិអង់គ្លេស និងអ៊ីតាលី នៅក្នុងពូល D គឺជាគូ ដែលគេទន្ទឹងរង់ចាំមើលបំផុត។

ក្រុមទាំងពីរធ្លាប់ជួបគ្នា តែម្តងគត់នៅក្នុងព្រឹត្តិការណ៍ World Cup ពោលគឺក្នុងឆ្នាំ១៩៩០ នាជំនួបដណ្តើមយកលេខបី ខណៈអ៊ីតាលីឈ្នះ ១-០ ។ នៅក្នុងការជំនួបអន្តរជាតិ អង់គ្លេសធ្លាប់ឈ្នះតែ២លើកគត់ ក្នុងចំណោម១១លើកចុងក្រោយ។ សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ខ្សែបម្រើ Alex Oxlade-Chamberlain ប្រហែលជាមិនមានវត្តមានក្នុងការប្រកួតនេះឡើយ ប៉ុន្តែ Danny Welbeck អាចស្ថិតក្នុងជម្រើសរបស់លោក Roy Hodgson។ សម្រាប់អ៊ីតាលី Mario Balotelli និង Marco Verratti ហាក់ដូចជាមិនមានបញ្ហាអ្វីទៀតឡើយ។ ខ្សែបម្រើជើងចាស់អ៊ីតាលី Andrea Pirlo ដែលត្រូវចូលនិវត្តន៍ក្រោយ World Cup និងខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney និង Daniel Sturridge ត្រូវបង្ហាញភាពខ្លាំង រៀងៗខ្លួន។

នៅក្នុងការប្រកួតមួយទៀតក្នុងពូល D អ៊ុយរូហ្គាយត្រូវ អវត្តមានខ្សែប្រយុទ្ធឆ្នើម Luis Suarez ដែលញាំញីដោយសារ បញ្ហារបួសជង្គង់ ប៉ុន្តែកីឡាករម្នាក់ទៀត ដែលអាចដាក់សម្ពាធលើកូស្តារីកា គឺប្រយុទ្ធ Edinson Cavani។ នៅក្នុងការ ប្រកួតពូល C ក្រុមអាមេរិកខាងត្បូង កូឡុំប៊ី នឹងមានជំនួបដ៍តឹងតែង ជាមួយម្ចាស់ជើងឯកអឺរ៉ុប កាលពីឆ្នាំ២០០៤ ខណៈខ្សែ បម្រើ Yaya Toure នឹងដឹកនាំក្រុមកូតឌីវ័រតទល់ ជាមួយជើងខ្លាំងប្រចាំតំបន់អាស៊ី គឺជប៉ុន នៅព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅ ប្រទេសកម្ពុជា)៕