Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Spurs ដឹកដៃ Barca ឡើងវគ្គបន្តក្រោយ Inter ស៊ី PSV មិនកើត

  • បោះពុម្ព

Tottenham បានកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ Champions League សឹងមិនគួរឲ្យជឿបន្ទាប់ពី Lucas Moura ស៊ុតនៅនាទី៨៥ជួយក្រុមឲ្យស្មើ Barcelona នៅ Nou Camp។

មុនគ្រាប់តាមស្មើខាងលើក្រុមខ្លាំងមកពីទីក្រុងឡុង ត្រូវម្ចាស់ផ្ទះនាំមុខមុនតាំងពីដើមវគ្គទីមួយនាទី ទី៧ ស៊ុតបញ្ចូលទីដោយ Dembélé។ យ៉ាងណាបន្ទាប់ពី Inter Milan មិនអាចយកឈ្នះ PSV Eindhoven បានធ្វើឲ្យ Spurs ក្លាយជាក្រុមលេខ២មានកៅអីទៅវគ្គបន្ត។

ក្រុមលោក Mauricio Pochettino បានក្លាយជាក្រុមទី៨ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រ Champions League ដែលឡើងវគ្គ១៦ក្រុម ក្រោយរកបានត្រឹម១ពិន្ទុពី៣ប្រកួតដំបូង។ ជ័យជម្នះនេះធ្វើឲ្យអ្នកគាំទ្រ Spurs នឹងបានទស្សនាពានទ្វីបអឺរ៉ុបនៅកីឡដ្ឋានថ្មីរបស់ពួកគេដែលនឹងដំណើរការនាដើមឆ្នាំក្រោយ៕

ដកស្រង់ពី៖ Sabay