Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Solari ឆ្លើយ​តប​នឹង​សម្ដី​របស់​ Ronaldo ដែល​ថា​ Juve ជា​ក្លឹប​ល្អ​បំផុត​

  • បោះពុម្ព

គ្រូបង្វឹកក្លឹប Real Madrid លោក Santiago Solari បាននិយាយតបនឹងសម្ដីរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ក្នុងសន្និសីទមុនការប្រកួតរវាង Real Madrid និង ក្លឹប CSKA Moscow ថា កូនក្រុមរបស់ខ្លួនមានភាពអស្ចារ្យ និង សុភាពរាបសា។

គ្រូបង្វឹកអេស្ប៉ាញនេះបាននិយាយថា៖ " ការដាក់ខ្លួន ជាគុណធម៌ដ៏អស្ចារ្យ ហើយកូនក្រុមរបស់ខ្ញុំ មានភាពអស្ចារ្យ និងមានឥរិយាបថសមរម្យណាស់។ Cristiano ជាវីរបុរសមួយរួបរបស់ក្លឹប Real Madrid ហើយការយល់ឃើញរបស់គាត់ជារឿងរបស់គាត់។ Madrid មានតម្លៃយ៉ាងខ្លាំងក្នុងពិភពកីឡា។

ពួកយើង និង បុគ្គលិកទាំងអស់គ្នា ខំប្រឹងធ្វើការណាស់ " ។ សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ អតីតខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Cristiano Ronaldo បានលើកឡើងថា ក្លឹប Juventus ជាក្រុមមួយដ៏ល្អបំផុតដែលគេបានលេងជាមួយ។

ក្លឹប Real Madrid បានកក់កៅអីវគ្គ ១៦ក្រុមក្នុង UEFA Champions Leauge ហើយ ដោយឈរលេខ ១ និងមាន ១២ពិន្ទុក្នុងដៃ។ ចំណែកក្នុងក្របខ័ណ្ឌ La Liga វិញ ក្លឹបនេះ ឈរលេខ ៤ និងមាន ២៦ពិន្ទុ ឯក្លឹប Barcelona វិញឈរលេខ ១ ដោយមាន ៣១ពិន្ទុ៕

ដកស្រង់ពី៖ Sabay