Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pogba នឹង​លេង​ជម្រើស​ដំបូង​ទល់​នឹង​ Valencia នៅ​យប់​នេះ​

  • បោះពុម្ព

Paul Pogba នឹងមានឱកាសលេងជាជម្រើសដំបូងក្នុងការប្រកួត UEFA Champions League ទល់នឹង Valencia បន្ទាប់ពីអង្គុយបម្រុងនៅ២ប្រកួតកន្លងមក។

ក្រុម Manchester United នឹងធ្វើដំណើរទៅទឹកដីរបស់អេស្ប៉ាញនៅយប់នេះទាំងមានកៅអីរួចជាស្រេចសម្រាប់វគ្គ១៦ក្រុមចុងក្រោយ តែយ៉ាងណា Pogba ជំរុញឲ្យ Jose Mourinho រៀបចំក្រុមសម្រាប់ប្រកួតបង្គ្រប់កិច្ចនេះឲ្យបានល្អបំផុត។

នេះគឺជាជំនួបលើកទី៨របស់ក្រុមទាំងពីរនៅ UCL ដោយ៧ប្រកួតកន្លងមកបិសាចក្រហមឈ្នះ២ ស្មើ៥ និងមិនដែលចាញ់សោះឡើយ។ United នឹងឡើងទៅកាន់កំពូលតារាងបើអាចយកឈ្នះ Valencia ហើយ Juventus មិនអាចផ្ដួល Young Boy របស់ស្វីសបាន។ Valencia មិនថាចាញ់ ឈ្នះឬស្មើពួកគេនឹងទៅលេងពាន Europa League ជាមួយក្រុមលេខ៣មកពីពូលផ្សេងទៀត៕

ដកស្រង់ពី៖ Sabay