Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

World Cup 2014 ការប្រកួតដ៏ធំ ក្នុងពូល G រវាង ស្ទាំងកំណាច និង អ្នកបើកនាវា

  • បោះពុម្ព

ប្រេស៊ីល៖ ព័រទុយហ្កាល់ ឈ្នះតែ ៣ដងគត់ ក្នុងការប្រកួត ជាលក្ខណៈអន្តរជាតិ ១៧ លើកមុននេះ ជាមួយអាល្លឺម៉ង់ ដែលក្នុងនោះមាន ៥លើកទៀតស្មើ និង ៩លើកចាញ់។ ក្នុងការប្រកួតធំៗបី ដែលពួកគេបានជួបគ្នាគឺ World Cup 2006, Euro 2008, និងEuro 2012 ក្រុមអាល្លឺម៉ង់ឈ្នះទាំងបីលើក។

ក្នុងការ ប្រកួតយប់នេះ នាម៉ោង ១១ម៉ោង ក្នុងស្រុកខ្មែរ កីឡាករអាល្លឺម៉ង់ Philipp Lahm និង Manuel Neuer បានសះស្បើយពីរបួស ដែលញាំញីពួកគេ ពេលប្រកួត យកកៅអីមក World Cup។ Philipp Lahm អាចលេងក្នុងនាមជា អ្នកគាំទ្រស្តាំផង និងរត់មកលេង ខ្សែកណ្តាលសម្រាប់ ការទប់ទល់ផង ហើយនេះគឺជាអ្វី ដែលគេបំបេញពេលលេងឲ្យ Bayern Munich។ ប្រធាន ក្រុមព័រទុយហ្កាល់ Cristiano Ronaldo ត្រូវបានរំពឹងថា នឹងចាប់ផ្តើមទាត់យប់នេះ បើទោះជាគាត់មានបញ្ហាជង្គង់ កាលពីសប្តាហ៍ថ្មីៗនេះក៏ដោយ។ចំណែកខ្សែ កណ្តាល William Carvalho ក៏នឹងចាប់ផ្តើមលេងដែរ។

ស្ថិតិដ៏គួរឲ្យចាប់អារម្មណ៍ អំពីអាល្លឺម៉ង់គឺ ក្រុមស្ទាំងកំណាច (រហស្សនាមអាល្លឺម៉ង់) ឈ្នះរាល់ការប្រកួតបើកឆាក World Cup តាំងពីឆ្នាំ ១៩៩០មក ក្នុងនោះការ ប្រកួតបើកឆាក ៤លើក ក្នុងចំណោម៦លើក គេស៊ុតចូលយ៉ាងហោចណាស់ ៤បាល់ក្នុងមួយប្រកួត ៖ ឆ្នាំ ១៩៩០ ផ្តួលយូហ្កោស្លាវី ៤-១, ឆ្នាំ២០០២ស៊ីអារាប៊ី សាអ៊ូឌីត ៨-០, ឆ្នាំ២០០៦ឈ្នះកូស្តារីកា ៤-២ និង ៤ឆ្នាំមុននេះលុតអូស្ត្រាលី ៤-០។

ក្នុងចំណោមក្រុមទាំងអស់ មកពីអឺរុប, ក្រុមស្ទាំងកំណាចនេះ ស៊ុតបាល់បញ្ចូលទីបាន ច្រើនជាងក្រុមណាណាទាំងអស់ ក្នុងពេល ប្រកួតយកកៅអីមក World Cup គឺស៊ុតបាន៣៦គ្រាប់។ កីឡាករវ័យចំណាស់ Miroslav Klose បានស៊ុតចូល ១៤គ្រាប់ក្នុងWorld Cup តិចជាង Ronaldo ប្រេស៊ីលតែមួយគ្រាប់ប៉ុណ្ណោះ ។ ចំពោះ ព័រទុយហ្កាល់វិញ គូប្រកួតដែលក្រុមនេះធ្លាប់ចាញ់ ពេលប្រកួតបើកឆាក World Cup មុនៗ បានមកជួបក្រុម អ្នកកាច់ចង្កូតនាវា (រហស្សនាមព័រទុយហ្កាល់) ក្នុងពូល Gលើកនេះ ចំនួនពីរក្រុមគឺអាមេរិក ដែលគេធ្លាប់ចាញ់ឆ្នាំ២០០២ និងអាល្លឺម៉ង់ ដែលគេធ្លាប់ចាញ់ឆ្នាំ២០០៦។

ទោះជាយ៉ាងណា ព័រទុយហ្កាល់សំបូរតារា ជាច្រើនណាស់ដែរ ៖ Cristiano Ronaldo មានបំណងក្លាយជា កីឡាករទីមួយ បន្ទាប់ពីកីឡាករអាល្លឺម៉ង់ Jurgen Klinsmann ដែលស៊ុតបាល់ចូលទីជាប់ៗគ្នា យ៉ាងហោចណាស់មួយគ្រាប់ ក្នុងការប្រកួតធំៗ រួមមាន៖ Euro 2004, 2008, 2012 ព្រមទាំងWorld Cup 2006, 2010 និង2014នេះ។ ក្រៅពីនោះ ព័រទុយហ្កាល់មាន Joao Moutinho ដែលជាកីឡាករបញ្ជូនគ្រាប់បាល់ ជំនួយឲ្យគេស៊ុតបានច្រើនបំផុតគិត ក្នុងការទាត់យកកៅអី World Cup ក្នុងតំបន់អឺរុប។ ការប្រកួតយប់នេះ រវាងក្រុមទាំងពីរគឺ ពិតជាល្អមើលជាក់ជាមិនខាន៕

ដកស្រង់ចេញពីគេហទំព័រ CEN