Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Microsoft កំពុង​មាន​គម្រោង​ផលិត Webcam កម្រិត 4K!

  • បោះពុម្ព

ទើបតែថ្មីនេះ ក៏មានរបាយការណ៍មួយ បង្ហើបថាក្រុមហ៊ុន Microsoft កំពុងមានផែនការ

ក្នុងការផលិតឧបករណ៍ Webcam ដែលអាចបង្ហាញកម្រិត បានដល់ទៅ 4K ឯណោះ។ ឧបករណ៍នេះ អាច នឹងបង្ហាញខ្លួន ក្នុងឆ្នាំ 2019 ហើយវាក៏អាចប្រើប្រាស់ ជាមួយមុខងារ Windows Hello facial recognition ដែលជាមុខងារ សម្រាប់ស្កេនមុខ មាននៅក្នុង ប្រព័ន្ធប្រតិបត្តិការ Windows 10 ទាំងអស់។

ឧបករណ៍ Webcamគឺជាកាមេរ៉ាវីដេអូសម្រាប់ភ្ជាប់បន្ថែមទៅលើកុំព្យូទ័រដែលគ្មានកាមេរ៉ា ហើយវា ក៏ អនុញ្ញាត ឲ្យអ្នក Live Stream ទៅកាន់អ៊ីនធឺណិត ផ្ទាល់បានដែរ។ ក្រៅពីយក Webcam ថ្មីរបស់ក្រុមហ៊ុន Microsoft នេះ ទៅប្រើលើមុខងារ ស្កេនមុខ នៅលើ Windows 10 អ្នកទាំងអស់គ្នា ក៏អាចយកឧបការណ៍នេះ ទៅភ្ជាប់ជាមួយ ឧបករណ៍ហ្គេម Xbox One ក៏បានដែរ។ ជាពិសេស បើយោងតាមការលេចធ្លាយ គោលបំណង នៃឧបករណ៍ Webcam ដែលអាចបង្ហាញកម្រិតគុណភាពបាន 4K របស់ Microsoft នេះ គឺសម្រាប់នាំយក មុខងារ Windows Hello facial recognition ទៅកាន់កំព្យូទ័រលើតុ (PCs) ហើយក៏អាចជំនួស កាមេរ៉ា Kinect របស់ឧបករណ៍ហ្គេម Xbox One ផងដែរ។

 

សរុបមក ក្រុមហ៊ុន Microsoft គ្រោងនឹងបញ្ចេញកាមេរ៉ា Webcam ដែលមានសមត្ថភាព បង្ហាញកម្រិត បានដល់ទៅ 4K ដែលសម្រាប់ប្រើ លើកុំព្យូទ័រដែលប្រើប្រាស់ Windows 10 និង Xbox One នៅឆ្នាំ 2019 ខាងមុខនេះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14913