Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៣ពិន្ទុ សម្រាប់អាល្លឺម៉ង់ អាមេរិក ខណៈជំនួបអ៊ីរ៉ង់ និងនីហ្សេរីយ៉ា លទ្ធផលស្មើ ០-០

  • បោះពុម្ព

ប្រេស៊ីល៖ ខ្សែប្រយុទ្ធ Thomas Muller បានស៊ុតបាល់បញ្ចូលទី បីគ្រាប់ ជាលើកដំបូង នៃយុទ្ធនាការ World Cup ឆ្នាំ២០១៤ ខណៈដែល ក្រុមបាល់ទាត់ ជម្រើសជាតិអាល្លឺម៉ង់ បានបង្កើតទម្រង់ ប្រកបដោយ ការវាយសម្រុកយ៉ាង មុតស្រួចដើម្បីផ្តួល ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែលនៅសល់តែ សមាជិក១០នាក់ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃចន្ទ និងដើម្បីបើកយុទ្ធនាការ World Cup របស់ពួកគេ ក្រោមបរិយាកាសយ៉ាងរីករាយ។

 

កីឡាករវ័យ២៤ឆ្នាំរូបនេះ ដែលបានស៊ុតបាល់បញ្ចូល ទី ៥គ្រាប់ ដើម្បីឈ្នះស្បែកជើងមាស នៅអាហ្វ្រិក ខាងត្បូង កាលពីរយៈពេល ៤ឆ្នាំមុននោះ បានធ្វើឲ្យគ្រាប់បាល់សរុប ក្នុង World Cup របស់គេកើនដល់៨គ្រាប់ ជាមួយនឹង ការបង្ហាញពីទម្រង់លេង ដ៏គួរឲ្យចាប់អារម្មណ៍។

ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich រូបនេះ បានរកគ្រាប់បាល់ បំប៉ោងសំណាញ់ ១គ្រាប់ ដោយការស៊ុត បាល់ប៉េណាល់ទី នៅដើមតង់ និងបានរកគ្រាប់បាល់ ទី៣ សម្រាប់ក្រុមអាល្លឺម៉ង់ នៅជិតបញ្ចប់តង់ទី១ មុននឹងបន្ថែម គ្រាប់បាល់ទី៤ ក្នុងរយៈពេល១២នាទីចុងក្រោយ ខណៈដែលខ្សែការពារកណ្តាល Mats Hummels បានតែតបាល់បញ្ចូលទី ដើម្បីរកគ្រាប់បាល់ទី២ សម្រាប់ក្រុមនៅតង់ទី១ មុននឹងត្រូវបានប្តូរចេញ ដោយសារតែបញ្ហារបួសជង្គង់។ ព័រទុយហ្គាល់ បានបាត់បង់ខ្សែការពារ Pepe ដោយសារតែ ទទួលកាតក្រហម ក្នុងពេលពួកគេដេញ តាមពីក្រោយ ២-០ ក្រោយពីរូបគេ បានប្រើក្បាលអុកទៅលើ Muller ហើយក្រុមរបស់លោក Paulo Bento មិនអាចវាយបកវិញបានឡើយ ខណៈដែល Cristiano Ronaldo មានឱកាស តិចតួចប៉ុណ្ណោះក្នុងការបង្ហាញ។

ក្នុងការប្រកួតពូល G មួយគូទៀត កាលពីព្រឹកថ្ងៃអង្គារនេះ ខ្សែការពារ ដើមកំណើតអាល្លឺម៉ង់ John Brooks បានតែតបាល់បញ្ចូលទីនៅ ៤នាទីចុងក្រោយ សម្រាប់សហរដ្ឋអាមេរិក ដើម្បីទទួលជ័យជម្នះ ២-១ លើហ្គាណាសម្រាប់ ការប្រកួតលើកដំបូង របស់ពួកគេនៅក្នុងពូល G ។ Clint Dempsey បាននាំឲ្យសហរដ្ឋអាមេរិក នាំមុខគ្រាប់ទីមួយ នៅត្រឹមវិនាទី ទី២៩ ដែលជាគ្រាប់ បញ្ចូលទីលឿនបំផុត ទី៥នៅក្នុងប្រវត្តិសាស្ត្រ World Cup។ Asamoah Gyan បានវាយបកតាមស្មើ សម្រាប់ហ្គាណា នៅក្នុងនាទី ទី៨២ ប៉ុន្តែបួននាទីក្រោយមក Brooks បានជួយឲ្យអាមេរិកដណ្តើម បានបីពិន្ទុពីការប្រកួត។

ស្របពេលជាមួយគ្នានោះ ក្នុងការប្រកួតពូល F ក្រុមបាល់ទាត់ជម្រើស ជាតិនីហ្សេរីយ៉ា និងអ៊ីរ៉ង់ បានក្លាយជាក្រុមដំបូងគេ ក្នុងការបញ្ចប់ ក្នុងលទ្ធផលស្មើ នៅក្នុងយុទ្ធនាការ World Cup ឆ្នាំ២០១៤ ខណៈដែលពួកគេ បានទទួល លទ្ធផលស្មើ ០-០ ក្នុងទីក្រុង Curitiba៕

ដកស្រង់ចេញពីគេហទំព័រ ថ្មីៗ