Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូរសព្ទ Nokia 9 ជំនាន់ថ្មី​អាច​នឹង​មាន​ម៉ូត​កាមេរ៉ា​ភ្នែក​ម្នាស់​ពិត​មែន!

  • បោះពុម្ព

ម្សិលមិញនេះ យើងបានចុះផ្សាយព័ត៌មានមួយ ដែលបង្ហាញពីអេក្រង់ខាងមុខ មានភ្ជាប់ឈ្មោះ Nokia

នៅជាប់កញ្ចក់កាមេរ៉ាដោយគេបានសន្មត់ថានេះអាចជាអេក្រង់របស់Nokia9ជំនាន់ថ្មី ដែលមានកាណុង កា មេរ៉ាក្រោយ5គ្រាប់ហ្នឹងហើយ។សម្រាប់អេក្រង់ដែលយើងបានឃើញមកនេះវាជាអេក្រង់លាតធំ បន្សល់ គែមលើក្រោមនៅតែក្រាស់ដដែល តែវាមិនមានម៉ូតថ្ងាសឆក ដូចទៅនឹងរូប Concept ធ្លាប់បានចេញផ្សាយ នោះទេ។

ស្របពេលដែលទូរសព្ទជំនាន់ថ្មីនេះ មិនទាន់បង្ហាញខ្លួនផង ស្រាប់តែឥលូវ រូបភាពស្រោមការពារទូរសព្ទ Nokia 9 របស់ក្រុមហ៊ុន HMD Global ត្រូវបានលេចធ្លាយជាមុន ដើម្បីអោយអ្នកទាំងអស់គ្នា បានឃើញ ដោយវាជាប្រភេទស្រោមស្បែក និងមានជម្រើសពណ៌ច្រើន ផងដែរ។ លើសពីនេះ Nokia 9 អាចនឹង មាន បន្ថែមកន្ទុយឈ្មោះ PureView ថែមទៀត បើយោងតាមប្រភព ដែលចេញផ្សាយរូប Case មកនោះ។ ប៉ុន្តែ មុននឹងបង្ហាញពីរូបភាពស្រោមការពារទូរសព្ទNokia9“PureView”យើងសូមរំលឹកពីលក្ខណៈសម្បត្តិ លេច ធ្លាយ មួយចំនួន មកអោយអ្នកទាំងអស់គ្នា បានដឹងបន្តិចសិន ដោយស្មាតហ្វូននេះ ត្រូវបាន គេ និយាយថា វាអាចនឹងបំពាក់អេក្រង់ទំហំ 5.9 អ៊ីញ ឬ 6 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត QHD, មាន កម្រិត Aspect Ratio18:9និងអាចស្កេនម្រាមដៃលើអេក្រង់បាន។លើផ្នែកកម្លាំងម៉ាស៊ីនNokia9“PureView” អាចប្រើប្រាស់ ឈីបSnapdragon845និងមានរ៉េមទំហំ 8GB។ តោះ កុំអោយខាតពេល សូមទស្សនារូបភាពស្រោមការពារ Nokia 9 “PureView” ដូចខាងក្រោមនេះ៖ 

សរុបមករូបរាង Case គម្រូដែលបង្ហាញ មកនេះគ្រាន់តែអាចបញ្ជាក់បានថា ទូរសព្ទម៉ូឌែលNokia9 “PureView”ដែលត្រៀមចេញក្នុងឆ្នាំ2019ខាងមុខគឺមានម៉ូតកាមេរ៉ាដូចភ្នែកម្នាស់ពិតមែន។ គូររំលឹក បន្តិច ថា ក្នុងចំនោមភ្នែកទាំង 7 ភ្នែកនោះ គឺមានកាណុងកាមេរ៉ា 5 គ្រាប់ សហការជាមួយ ZEISS ដែលគេរំពឹង កាមេរ៉ាទាំងនោះមានមុខងារខុសៗគ្នាដូចជាលេនគោលសម្រាប់ថតធម្មតា, Telephoto សម្រាប់ពង្រីកចូល, Monochrome សម្រាប់រូបភាពសខ្មៅ, Blur សម្រាប់ផលិតរូបព្រាល, និងចុងក្រោយគឺ Multi-lens Pixel សម្រាប់សំយោគកាមេរ៉ាទាំងអស់ និងសម្គាល់ស្ថានភាពដើម្បីថតបញ្ចូលគ្នា ហើយក៏ឃើញមានភ្លើង Flash មួយគ្រាប់ និងមួយទៀតអាចជា Laser ចាប់ចំណុច Focus។ យ៉ាងណា យើងមិនទាន់ហ៊ានសន្និដ្ឋានថា វានឹងក្លាយជាការពិត ឬអត់នោះដែរ? តែអ្នកទាំងអស់គ្នា អាចកត់ចំណាំទុកសិនបាន ទម្រាំទូរសព្ទហ្នឹង ចេញប្រកាសជាផ្លូវការពី HMD Global។

ដកស្រង់ចេញពីhttp://cambo-report.com/article/14930