Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របៀប​លុប​គណនី Facebook អោយ​បាត់​ជា​រៀង​រហូត!!!!

  • បោះពុម្ព

កាលពីប៉ុន្មានថ្ងៃមុន ក្រុមការងារយើងបានចុះផ្សាយដំណឹងមួយ ពាក់ព័ន្ធនឹងក្រុមហ៊ុន Facebook

បានជួបរឿងរ៉ាវ មិនគួរកើតជាថ្មីម្តងទៀត ដោយសារបញ្ហា Bug ដែលវាបានធ្វើអោយ បែកធ្លាយនូវរូបភាព ជាច្រើនរបស់គណនី អ្នកប្រើប្រាស់ Facebook ប្រមាណជា 6.8 លានគណនី នៅចន្លោះថ្ងៃទី 12 ទៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ2018 កន្លងទៅ។ ពាក់ព័ន្ធនឹងបញ្ហានេះ ខាងក្រុមហ៊ុន Facebook ក៏បានធ្វើការចេញជាសារ សូមអភ័យទោស ពីសំណាក់អតិថិជន ដែលជាជនរងគ្រោះ ផងដែរ ទាំងដែលគ្រប់យ៉ាង គឺបានហួសពេល អស់ទៅហើយ។

ជុំវិញបញ្ហានេះ គឺមានម្ចាស់គណនីជាច្រើន បានធ្វើការលុប Account ផ្ទាល់របស់ពួកគេ ជាពិសេសលើ គណនី ដែលទទួលបានជាសារដំណឹង (Notification) ប្រាប់អំពីការ បែកធ្លាយរូបភាព តាមរយៈកម្មវិធី ដោយក្រុមហ៊ុន Facebook នោះ។ យ៉ាងណាអ្នកលេង Facebook ក្នុងស្រុកយើង ក៏គួរតែប្រយ័ត្នផង ដែរ ក្រែងលោជួបរឿង ដែលមិនគួរកើត ព្រោះថានៅពេលនេះ ប្រព័ន្ធសុវត្ថិភាពក្នុង Facebook ក៏មិនអាច ជួយ គ្រប់គ្រង់ បានគ្រប់គណនីទាំងអស់បានដែរ ជាពិសេសអ្នក ដែលមិនបានបំពេញ គ្រប់លក្ខខ័ណ្ឌ ហ្នឹង តែ ម្តង។

អញ្ចឹង បើអ្នកមិនទុកចិត្ត ហើយចង់លុបគណនី Facebook ចោល យើងនឹងបង្ហាញពី របៀបដូចខាងក្រោម៖

តាមពិតទៅ វាមិនមាន អ្វីពិបាកទេ អ្នកអាចមានជម្រើសពីរ សម្រាប់ជ្រើសរើស ទី 1 គ្រាន់តែធ្វើការ Deactivate គណនីរបស់អ្នក បានហើយ ប្រសិនបើ នៅមានចិត្តអាឡោះអាល័យ គណនីចាស់ របស់អ្នក។ សម្រាប់ ជម្រើសទី 2 នោះ ប្រសិនបើអ្នកបានគិតច្បាស់លាស់ អស់ហើយ ថាមិនចង់រំលឹក ពីរឿងចាស់ ឬ មិនមានអ្វីសំខាន់ នោះទេ ប៉ុន្តែចង់រក្សាទុករូបភាព ឬវីដេអូ ដែលអ្នកបានបង្ហោះក្នុងគណនី គឺគ្រាន់តែចុច ត្រង់កន្លែង Download Info ហើយនៅពេល Save រួចរាល់ អ្នកអាចលុបចេញបាន។ អញ្ចឹង បើសម្រេចចិត្ត ច្បាស់លាស់ហើយ ថាចង់លុបនោះ សូមតាមដាន ការណែនាំ ខាងក្រោមនេះ៖

***សូមធ្វើវានៅលើកុំព្យូទ័រ (ងាយស្រួលបំផុត) 

• ចូលទៅកាន់ តំណរទីនេះ 

• ចុចលើប៊ូតុង Delete My Account

• រួចធ្វើការវាយលេខសម្ងាត់គណនីហ្វេសប៊ុក របស់អ្នកចូល ហើយជ្រើសរើស រូបភាព អោយត្រូវតាមការចង់បាន (បើសិនមានលក្ខខ័ណ្ឌ) និងចុចពាក្យ Ok ជាការស្រេច។

ចំណាំ៖ រង់ចាំដល់ 30 ថ្ងៃទើបវាលុប ដោយស្វ័យប្រវត្តិ និងបាត់ស្រមោល ពីហ្វេសប៊ុក ហើយមុនរយៈពេល 30 ថ្ងៃ ហាម Log in ចូលអោយសោះ!!!

ជាចុងក្រោយ យើងសង្ឃឹមថា គន្លឹះនេះ អាចជួយអោយ ប្រិយមិត្ត មិត្តអ្នកអាន ទាំងអស់គ្នា មានភាព ងាយស្រួល បន្ថែមទៀត នៅពេលដែលចង់ លុបគណនី ហ្វេសប៊ុក របស់ខ្លួនម្តងៗ។ ហើយក៏សូមបញ្ជាក់ ម្តងទៀតផងដែរថា ត្រូវចាំដល់គ្រប់ 30 ថ្ងៃសិន ទើបវា អាចលុបចោលបាត់ឈឹងតែម្តង ហើយហាម Log ចូល បន្ទាប់ពី ធ្វើការលុបមុន 30 ថ្ងៃរួច។

ដកស្រង់ចេញពីhttp://cambo-report.com/article/14881