Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លទ្ធផលសង្ខេប នៃការប្រកួតបាល់ទាត់ World Cup 2014 កាលពីម្សិលមិញ

  • បោះពុម្ព

ប្រេស៊ីល៖ កាតព្វកិច្ចនៅធ្ងន់ធ្ងរ សម្រាប់ក្រូអាត មួយប្រកួតនៅសល់ ត្រូវតែឈ្នះដាច់ខាត ជោគជ័យ៤-០ លើក្រុមកាមឺរូន គឺអស្ចារ្យណាស់ សម្រាប់ក្រូអាត ៖ នៅតង់ទី១ Olic បានស៊ុតបញ្ចូលទី នៅនាទីទី11, ហើយចូលដល់តង់ទីពីរ Perisicបញ្ចូលទី នៅនាទីទី 48 និងកីឡាករ Mandzukic រកបានពីរគ្រាប់ នៅនាទីទី 61និងនាទី 73។

លទ្ធផល យប់មិញនេះធ្វើឲ្យ ពូលA មានចំណាត់ថ្នាក់ពិន្ទុគឺ ៖ ប្រស៊ីល៤, ម៉ិកស៊ិក៤, ក្រូអាត៣ និងកាមឺរូន០។ជាមួយជោគជ័យយប់មិញនេះ ក្រូអាតនៅមានទឹកមាត់លេប សម្រាប់ការឈានទៅ វគ្គ១៦ក្រុម ប៉ុន្តែជាក្តីសង្ឃឹមមួយ ដែលប្រកប ដោយអំរែកធ្ងន់ធ្ងរ ពោលគឺក្នុងការប្រកួត ជាមួយម៉ិកស៊ិកនាថ្ងៃទី២៣ខាងមុខនេះ ក្រូអាតត្រូវតែឈ្នះដាច់ខាត ខណៈដែលម៉ិកស៊ិករក្សា បានត្រឹមតែស្មើ ក៏អាចឈានឡើងពីការ ជម្រុះតាម ពូលនេះបានដែរ។ ឯកាមឺរូន ត្រូវជួបប្រេ ស៊ីលដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ ខណៈដែលប្រេស៊ីល ត្រូវគិតពីលេខមួយ ឬលេខពីរក្នុងពូល ដើម្បីជួបហូឡង់ ឬឈីលីនៅវគ្គបន្ត... ប៉ុន្តែសូមកុំចង្រៃទាត់ចាញ់កាមឺរូនឲ្យសោះ៕

អេស្ប៉ាញ និងអូស្ត្រាលី ត្រូវជម្រុះចេញ, បើទោះជា នៅសល់មួយ ប្រកួតទៀត បរាជ័យ0-2 របស់អេស្ប៉ាញ ជាមួយឈីលី និង បរាជ័យ2-3 របស់អូស្ត្រាលី ជាមួយហូឡង់ បានធ្វើឲ្យក្រុមចាញ់ទាំងពីរ បាត់បង់ឱកាសឆ្លងទៅវគ្គ ១៦ក្រុម ហើយគិតតាមពិន្ទុដែលពួកគេទទួលបាន។ ការប្រកួតដែលនៅ សេសសល់មួយទៀត រវាងពួកគេនា ថ្ងៃទី២៣ មិថុនា គឺគ្រាន់តែដើម្បី បង្គ្រប់កិច្ចតែប៉ុណ្ណោះ ព្រោះបើទោះជា ក្រុមណាឈ្នះក៏ក្រុមទាំងពីរ ត្រូវហាលអាវដូចគ្នា។

រហូតមកទល់ការប្រកួតយប់មិញនេះ នៅពូលB ពិន្ទុរួមមាន ៖ ហូឡង់៦, ឈីលី៦, អូស្ត្រាលី០ និងអេស្ប៉ាញ០។ ក្នុងការប្រកួត ជាមួយឈីលី, ក្រុមអេស្ប៉ាញគ្រប់គ្រងបាល់ រហូតដល់ទៅ ៦៣ភាគរយ ឯណោះ ប៉ុន្តែម្ចាស់ពានរង្វាន់World Cup ឆ្នាំ២០១០ មិនអាចធ្វើអ្វី ឈីលីបានទេ ហើយថែមទាំង បណ្តោយឲ្យ Vargas ស៊ុតចូលនៅនាទីទី19 និង Aranguiz បញ្ចូលទីនៅនាទី43 ដែលផ្តាច់ក្តីសង្ឃឹម ការពារពានលើកមុនរបស់ ពួកគេចោលទាំងស្រុង...លា ហើយអេស្ប៉ាញ។ ក្នុងការប្រកួត ជាមួយហូឡង់, ក្រុមអូស្ត្រាលីលេងបានល្អ ដោយគ្រប់គ្រងបាល់ បាន៥០-៥០។

នៅនាទីទី២០ Robbenរកបានបាល់មួយគ្រាប់ ឲ្យហូឡង់ តែមួយនាទីក្រោយ កីឡាករជើងចាស់ អូស្ត្រាលីCahill បានស៊ុតចូលតាមស្មើវិញ។ ចូលដល់តង់ទី២ Jedinak បានធ្វើឲ្យក្រុមអូស្ត្រាលីនាំមុខ ដោយបានបាល់ប៉េណាល់ទី មួយគ្រាប់ នៅនាទីទី៥៤ ។ បួននាទីក្រោយvan Persieរកបានមួយគ្រាប់វិញនាំឲ្យ លទ្ធផលគឺ២-២, ទាល់តែដល់នាទីទី៦៨ ទើបDepay របស់ហូឡង់ បានផ្តាច់ជីវិតអូស្ត្រាលី ហើយលទ្ធផល ៣-២ បានរក្សារហូត បញ្ចប់ការប្រកួត។

ដកស្រង់ចេញពីគេហទំព័រ CEN