បណ្តាញសង្គម

សង្គ្រោះ​បាល់​១១​ដង​ De Gea ជួយ​ Man Utd បន្ត​ឈ្នះ​៦​ប្រកួត​ជាប់​គ្នា​

David de Gea ត្រូវបានគេ ចាត់ទុកថាជា Man of the Match កាលពីយប់មិញ ក្នុងការប្រកួតដែល Manchester United យកឈ្នះម្ចាស់ផ្ទះ Tottenham Hotspur ១ទល់នឹង០នៅ Wembley។

នកចាំទី សញ្ជាតិអេស្ប៉ាញ បានសង្គ្រោះបាល់ គ្រោះថ្នាក់ រហូត១១ដង ធ្វើឲ្យក្រុមលោក Ole Gunnaer Solskjaer ឈ្នះ៦លើពី ៦ប្រកួតកន្លងមក កើបយក១៨ពិន្ទុពេញ។ មានតែការប្រកួតទល់ Arsenal ក្នុងឆ្នាំ២០១៧ ប៉ុណ្ណោះដែល De Gea សង្គ្រោះបាល់ បានច្រើនជាង យប់មិញគឺ ១៤ដងក្នុង១ប្រកួត។

យ៉ាងណា United មិនទាន់ប្រែប្រួល ចំណាត់ថ្នាក់ នៅឡើយទេទោះ ឈ្នះ៦ដងជាប់គ្នា ក៏ដោយពោលគឺ ស្ថិតនៅលេង៦ ដដែលគ្រាន់តែ មានពិន្ទុស្មើលេង៥ Arsenal ចំនួន៤១ពិន្ទុដូចគ្នា។ ប្រកួតបន្ទាប់ ក្រុមរហស្សនាម ថាបិសាចក្រហមរំពឹង ឈ្នះប្រកួតទី៧ដោយត្រូវប៉ះ Brighton នៅ Old Trafford៕

 

 

 

 

 

ដកស្រង់ពី៖ Sabay