បណ្តាញសង្គម

មិន​ធម្មតា ​Tiger ​យក​ Ramos កីឡាករអាហ្សង់ទីនដំបូងគេមក​លេង​នៅ​កម្ពុជា

ក្លឹប Angkor Tiger បានប្រកាសជាផ្លូវការនាំយកខ្សែប្រយុទ្ធ Ramos Alexis Damian សញ្ជាតិអាហ្សង់ទីនមករួមក្រុមនៅរដូវកាលនេះ។

កីឡាករចំនូលថ្មីរូបនោះមានឈ្មោះថា Ramos Alexis Damian គឺជាកីឡាករទី៦ ហើយដែរក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ បាននាំចូលសម្រាប់រដូវកាលថ្មីនេះ ហើយក្លឹបបានផ្តល់កិច្ចសន្យារយះពេល ១ឆ្នាំ។ កីឡាករ Ramos Alexis មានវ័យ២៩ឆ្នាំ មានកម្ពស់ ១,៩៣ cm កើតនៅ Mar del Plata, ទីក្រុង Buenos Aires ប្រទេស អាហ្សង់ទីន។Ramos Alexis បាននិយាយថា “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំបានមកដល់ពេលយប់ បន្ទាប់ពីធ្វើដំណើរដ៏វែងឆ្ងាយពីប្រទេសរបស់ខ្ញុំ។ ខ្ញុំដឹងថា ខ្ញុំជាកីឡាករ អាជីពអាហ្សង់ទីនទី ១ ដែលនឹងលេងនៅក្នុងប្រទេសកម្ពុជា។ នោះគឺជាការលើកទឹកចិត្តបន្ថែមដើម្បី កេរ្តិ៍ឈ្មោះ របស់ខ្ញុំ និងដើម្បីប្រទេសរបស់ខ្ញុំ”។

Ramos Alexis ធ្លាប់ប្រកបអាជីពលេងបាល់ទាត់នៅប្រទេសជាច្រើនដូចជា ប្រទេសកំណើត, Ecuador, Salvador, Uruguay, Venezuela និង Malta ជាដើម។ ក្លឹបដែល Ramos Alexis ធ្លាប់ចូលរួមលេងមានដូចជា៖

Club Atlético Aldosivi (ក្របខ័ណ្ឌ Primera B Nacional, ប្រទេស Argentina)

· Club Ferro Carril Oeste (ក្របខ័ណ្ឌ Primera B Nacional, ប្រទេស Argentina)

· Gimnasia CdU (ក្របខ័ណ្ឌ Torneo Argentino A, ប្រទេស Argentina)

· Estudiantes de Río Cuarto (ក្របខ័ណ្ឌ Torneo Argentino B, ប្រទេស Argentina)

· Club Atlético Independiente (ក្របខ័ណ្ឌ Torneo Federal A, ប្រទេស Argentina)

· Club Atlético General Paz Juniors (ក្របខ័ណ្ឌ Torneo Argentino B, ប្រទេស Argentina)

· Huracan de Goya (ប្រទេស Argentina)

· Club Técnico Universitario (ក្របខ័ណ្ឌ Ecuadorian Serie A, ប្រទេស Ecuador)

· A.D. Isidro Metapan (ក្របខ័ណ្ឌ Salvadoran Primera División, ប្រទេស Salvador)

· El Tanque Sisley (ក្របខ័ណ្ឌ Uruguayan Primera División, ប្រទេស Uruguay)

· Metropolitanos fc (ក្របខ័ណ្ឌ Venezuelan Primera División, ប្រទេស Venezuela)

· Gudja United FC (ក្របខ័ណ្ឌ Maltese First Division, ប្រទេស Malta)

 

ដកស្រង់ពី៖ Sabay