បណ្តាញសង្គម

Man Uttd អាច​ពិចារណា​លក់ Fellaini ចេញ ព្រោះ​មិន​សូវ​ប្រើ​និង​មាន​បៀវត្សរ៍​ខ្ពស់

ក្លឹប Manchester United ប្រហែលអាចពិចារណាទទួលសំណើសម្រាប់ក្លឹបណាចង់បាន Marouane Fellaini ក្នុងទីផ្សារដោះដូរកីឡាករខែនេះ។

AC Milan, Porto, ក្លឹបនៅប្រទេសចិននិងទួរគីសុទ្ធតែបានបង្ហាញការចាប់អារម្មណ៍លើ Fellaini ប៉ុន្តែមិនទាន់ដាក់តម្លៃមកនៅឡើយទេ។ ក្នុងក្លឹប Man Utd កីឡាករសញ្ជាតិបែលហ្ស៊ិកក៏មានប្រាក់បៀវត្សរ៍ខ្ពស់ផងដែរ ក្រោយពង្រីកកុងត្រាថ្មីកាលពីឆ្នាំមុនពោលបាន១០ម៉ឺនផោនក្នុងសប្ដាហ៍។

ខ្សែបម្រើដ៏មានឥទ្ធិពលរូបនេះត្រូវបានអតីតអ្នកចាត់ការ Jose Mourinho ប្រើប្រាស់ជារឿយៗពេលដែលលោកចង់កែប្រែការប្រកួត។ ប៉ុន្តែក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ដោយមានការប្រែប្រួលក្រុមច្រើន កន្លែងលេងសម្រាប់ Fellaini ដូចមិនមានសោះ៕

ដកស្រង់ពី៖ Sabay