Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វាយ​កូន​បាល់​កម្ពុជា​បញ្ជូន​ ទេព ទីម៉ូធី ​ទៅ​ហាត់​នៅ​អាមេរិក​៤​ឆ្នាំ​តៀម​ស៊ីហ្គេម​២០២៣​

  • បោះពុម្ព

កីឡាករ វាយកូនបាល់កម្ពុជា ទេព ទីម៉ូធី ត្រូវបាន សហព័ន្ធវាយកូនបាល់ កម្ពុជា បញ្ជូនទៅហ្វឹកហាត់ នៅអាមេរិករយៈពេល ៤ ឆ្នាំ ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ជា ពៅ អគ្គលេខាធិការកីឡាវាយកូនបាល់កម្ពុជាបានឲ្យដឹងថា ទេព ទីម៉ូធី បានចេញដំណើរទៅអាមេរិកកាលពីព្រឹកមិញនេះ។ តាមគម្រោងគេត្រូវហ្វឹកហាត់នៅទីនោះរយៈពេល ៤ ឆ្នាំ ប៉ុន្តែគេអាច នឹងត្រឡប់មកកាន់កម្ពុជាវិញ មុនកាលកំណត់ប្រសិនបើកីឡាកររូបនេះអាចឈានដល់កម្រិតខ្ពស់អាចដណ្ដើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។

គ្រូបង្វឹកខាងលើបន្ថែមថា ទេព ទីម៉ូធី ជាកីឡាករកម្ពុជាទី២ ដែលសហព័ន្ធបញ្ជូនទៅហ្វឹកហាត់នៅអាមេរិក បន្ទាប់ពី ឈាង វណ្ណាស័ក្ក ដែលបានទៅហ្វឹកហាត់រយៈពេល២ឆ្នាំមកហើយ។ តាមដំណឹងពេលនេះ ឈាង វណ្ណាស័ក្ក កំពុងមានបញ្ហារបួសជង្គង់ ប៉ុន្តែនឹងអាចជាសះស្បើយវិញប្រហែល១ខែក្រោយ រួចនឹងបន្តហ្វឹកហាត់ជាមួយ ទីម៉ូធី ៕

 

 

ដកស្រង់ពី៖ Sabay