Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Morata ខិតជិត​ផ្ទេរ​ទៅ Atl Madrid ប្រសិន Chelsea រក​ខ្សែ​ប្រយុទ្ធ​មក​ជំនួស​បាន

  • បោះពុម្ព

ក្លឹប Atletico Madrid កំពុងពិភាក្សាចុះកុងត្រាផ្ទេរយកខ្សែប្រយុទ្ធ Alvaro Morata ពីក្លឹប Chelsea។ នេះបើតាមការចុះផ្សាយពី Sky Sport។

Chelsea ចង់ឲ្យ Atl Madrid ទិញយក Morata ផ្ដាច់ ដោយចង់បានប្រាក់មកវិញខ្លះ ក្រោយទិញកីឡាករអេស្ប៉ាញរូបនេះពី Real Madrid តម្លៃកំណត់ត្រាក្លឹប៧០លានផោន។ Chelsea ដាក់តម្លៃកីឡាករវ័យ២៦ឆ្នាំពេលនេះគឺ៤៥លានផោន។ សម្រាប់ Morata ផ្ទាល់ចង់ត្រលប់ទៅទីក្រុង Madrid វិញ ប៉ុន្តែអាស្រ័យលើ Chelsea រកខ្សែប្រយុទ្ធមកជំនួសបានសិន។

តាមព័ត៌មានចុងក្រោយកន្លងទៅតោខៀវចាប់អារម្មណ៍ចង់ខ្ចីជើងកីឡាករអាហ្សង់ទីន Gonzalo Higuain ពី AC Milan ក្នុងលក្ខខណ្ឌទិញផ្ដាច់។ Morata គ្មានឈ្មោះសូម្បីជាកីឡាករបម្រុងពេល Chelsea ឈ្នះ Newcastle ២-១ កាលពីថ្ងៃ សៅរ៍៕

ដកស្រង់ពី៖ Sabay