Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហព័ន្ធ​ជឺជីតស៊ូ​ ចាប់​ផ្ដើម​រៀប​ផែនការ​ប្រជែងយក​មេដាយ​ស៊ីហ្គេម​ឆ្នាំ​នេះ​ទៀតហើយ

  • បោះពុម្ព

ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាកំពុងរៀបចំឯកសារ ក៏ដូចជាទំនាក់ទំនងជាមួយខាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីដំណើរការនៃការដាក់អត្តពលិករបស់ខ្លួនត្រៀមប្រជែងយកមេដាយនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន។

លោក ខូវ វិវឌ្ឍនា ប្រធានសហព័ន្ធបានឲ្យដឹងថា ឥលូវនេះមិនដឹងថាអាចត្រូវបញ្ជូនកីឡាករ កីឡាការិនីប៉ុន្មាននាក់ទៅចូលរួមក្នុងស៊ីហ្គេមចុងឆ្នាំនេះទេ ខាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំពុងតែធ្វើការងារនេះជាមួយភាគីខាងម្ចាស់ផ្ទះហ្វីលីពីន។

ប៉ុន្តែព័ត៌មានមួយចំនួនដូចជាប្រភេទទម្ងន់ប្រកួតគឺបានដឹងអស់ហើយ នៅសប្ដាហ៍ក្រោយសហព័ន្ធនឹងត្រូវប្រជុំជាមួយខាង NOCC ជាថ្មីទៀត។ បុរសសញ្ជាតិខ្មែរ បារាំង រូបនេះបានលើកឡើងទៀតថា បើតាមគម្រោងនោះគឺសហព័ន្ធចង់យកមេដាយឲ្យបាន២គ្រឿងក្នុងព្រឹត្តិការណ៍ខាងលើ។

សហព័ន្ធចង់បញ្ជូនកីឡាករ កីឡាការិនីសរុប ៥នាក់ ដើម្បីទៅប្រកួតនៅហ្វីលីពីន លើកនេះ។រំលឹកដែរថា កីឡាជឺជីតស៊ូ របស់កម្ពុជាក៏នឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់ទី១១ ធ្នូ ២០១៩ ផងដែរ៕

ដកស្រង់ពី៖ Sabay