Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Klach Ey ប្រាប់​ពី​ភាព​ខ្លាំង​ក្នុង​ការ​ឈ្នះ​ពាន​អន្តរជាតិ​ MATIC

  • បោះពុម្ព

បន្ទាប់ពីឈ្នះ ជើងឯក កម្រិតជាតិ ក្រុម Klach Ey បានបន្តឈ្នះ ពានរង្វាន់ អន្តរជាតិ MATIC 2019 កាលពីចុងសប្តាហ៍ កន្លងទៅនេះ ពោលគឺរយៈពេល តែ២ថ្ងៃ ឈ្នះពានសំខាន់ដល់ទៅ២។

កត្តាអ្វីដែលក្រុមមួយនេះទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលយ៉ាងនេះ? ចំពោះការឈ្នះជើងឯកពានរង្វាន់អន្តរជាតិ MATIC វិញ ត្រូវបាន គង់ សុវត្ថិឌី ឲ្យដឹងថា តាមពិតក្រុមរបស់ខ្លួនទើបបានឱកាសប្រកួតពានរង្វាន់អន្តរជាតិនេះលើកដំបូង ប៉ុន្តែមានសមាជិក៣នាក់ធ្លាប់ប្រកួតពានរង្វាន់អន្តរជាតិនេះពីរបីដងហើយនៅពេលពួកគេលេងនៅក្រុមផ្សេង។

សុវត្ថិឌីបន្តថា នៅវគ្គផ្តាច់ព្រ័ត្រពេលជួបក្រុមម៉ាឡេស៊ី Suicide ពិតជាលំបាកខ្លាំងសម្រាប់ពួកគេ ប៉ុន្តែក្រោយមកប្រសើរឡើងវិញ។ ដំបូងឡើយពិតជាលំបាកសម្រាប់ពួកគេដោយសារតែអត់ដឹងពីរបៀបប្រកួតរបស់ក្រុមម៉ាឡេស៊ីដែលធ្វើឲ្យក្រុមបរទេសមួយនាំមុខ។

យ៉ាងណា បន្ទាប់ពីសិក្សាស្វែងយល់ពីរបៀបវ៉ៃរបស់គេ ហើយពង្រឹងក្រុមជាថ្មីទើបធ្វើឲ្យ Klach Ey វាយបកតាមទាន់ និងរហូតឈ្នះ២-០ (ពិន្ទុ៥-៣ និង ៥-៣)ដើម្បីឈ្នះជើងឯកតែម្តង។ លក្ខណៈពិសេសដែលក្រុម Klach Ey ធ្វើបានល្អគឺការខិតខំរកវិធីសាស្ត្រថ្មីៗដែលមិនប្រើរបៀបដដែលៗ។

ចំណុចមួយទៀតគឺសិក្សាស្វែងយល់ពីចំណុចខ្លំាង និងខ្សោយរបស់ដៃគូដើម្បីទប់ទល់ និងវាយលុកទើបធ្វើឲ្យក្រុមរបស់គេទទួលបានលទ្ធផលល្អ។ សម្រាប់ការឈ្នះជើងឯកទូទាំងប្រទេស ក្រុម Klach Ey ទទួលបានពានរង្វាន់១ និងប្រាក់រង្វាន់ ២ ០០០ដុល្លារអាមេរិក ខណៈពានរង្វាន់ MATIC 2019 ក្រុមកម្ពុជាមួយនេះទទួលបានពានរង្វាន់ មេដាយ និងប្រាក់រង្វាន់ ៦ ០០០ ដុល្លារអាមេរិក៕

ដកស្រង់ពី៖ Sabay