បណ្តាញសង្គម

Mourinho៖ Chelsea ជា​អ្នក​លក់ Salah មិនមែន​ខ្ញុំ​ទេ

លោក Jose Mourinho បានលើកឡើងថា ការលក់ខ្សែប្រយុទ្ធ Mohamed Salah គឺជាការសម្រេចចិត្តរបស់តោខៀវ Chelsea មិនមែនលោកទេ។

Salah បានចូលរួមជាមួយ Chelsea ក្នុងតម្លៃ១១លានផោនពីក្លឹប Basel កាលពីខែ មករា ឆ្នាំ ២០១៤ បន្ទាប់ពីគេបង្ហាញទម្រង់លេងល្អក្នុងពីរប្រកួតនៅ Champions League ទល់នឹង Chelsea។ ប៉ុន្តែនៅ Stamford Bridge គេបង្ហាញខ្លួនបាន១៩ប្រកួតប៉ុណ្ណោះ មុនពេលខ្ចីជើងទៅ Fiorentina និង Roma។

បន្ទាប់មកក្លាយជាកីឡាករពេញសិទ្ធិរបស់ Roma។ ចាប់តាំងពីមកដល់ Liverpool ក្នុងតម្លៃខ្លួន៣៤លានផោនកាលពីខែ មិថុនា ឆ្នាំ ២០១៧ Salah បានអភិវឌ្ឍន៍ខ្លួនក្លាយជាខ្សែប្រយុទ្ធកំពូលម្នាក់ និងជួយក្លឹបឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League។ រឿងរ៉ាងកាល Salah នៅ Chelsea លោក Jose បាននិយាយថា៖ “ពេលដែលក្លឹបសម្រេចចិត្តលក់គេ គឺមិនមែនខ្ញុំជាអ្នកសម្រេចទេ។ ខ្ញុំបានទិញគេ ខ្ញុំមិនបានលក់គេទេ ហើយទំនាក់ទំនងរបស់ខ្ញុំជាមួយគឺល្អ”៕

ដកស្រង់ពី៖ Sabay