បណ្តាញសង្គម

Robertson ត​កុងត្រា​ភ្លាម​ប្ដេជ្ញា​ឈ្នះ​ពាន​ទី​១ជាមួយ​ Liverpool

Andy Robertson បានតកុងត្រាថ្មីជាមួយហង្សក្រហម Liverpool ដែលធ្វើឲ្យរូបគេបន្តស្នាក់នៅទឹកដី Anfield រហូតដល់ឆ្នាំ២០២៤។

ខ្សែការពារស្លាប វ័យ២៤ឆ្នាំ បានចូលរួម ជាមួយក្លឹប រហស្សនាមថា The Reds កាលពីខែកក្កដា ឆ្នាំ២០១៧ ដោយមានថ្លៃខ្លួន ផ្សេងតម្លៃ៨លានផោន។ ដោយតកុងត្ រាថ្មីភ្លាម Robertson ប្ដេជ្ញា ថានឹងជួយ ក្លឹបឈ្នះពាន លើកដំបូង បន្ទាប់ពី ខកខាន តាំងពីឆ្នាំ២០១២មក។

កីឡាករ ប្រធានក្រុម ជម្រើសជាតិ ស្កុតឡែន បានសម្ដែង ការសោកស្ដាយ ដែលមិនអាច យកពាន Champions League ឲ្យអ្នកគាំទ្រ កាលពីរដូវកាល មុនបន្ទាប់ពីចាញ់ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ។ ទោះមិនបាន និយាយថាជាពានអ្វី តែគេអាចទាយបានថា Robertson ប៉ងឈ្នះពានលីគជាមួយ Liverpool ដែលជាពានអ្នកគាំទ្រប្រាថ្នាជិត៣០ឆ្នាំមកហើយ៕

ដកស្រង់ពី៖ Sabay