Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គីឡូ​ធ្ងន់​ Barca សងសឹក​ Levante ៣គ្រាប់​ឡើង​វគ្គ​បន្ត​ Copa del Rey

  • បោះពុម្ព

Barcelona ដែលជើងទីមួយបានចាញ់២-១ នោះបានសងសឹក Levante បានវិញនៅជើងទីពីរដោយយកឈ្នះក្នុងលទ្ធផល ៣ទល់នឹង០នៅពាន Copa del Rey។

២គ្រាប់របស់ Ousmane Dembele នៅនាទី៣០ និង៣១ នៅវគ្គទីមួយគ្រប់គ្រាន់នឹងឲ្យ Barca មានប្រៀបសម្រាប់លទ្ធផលទាំងពីរជើង ប៉ុន្តែនៅវគ្គទីពីរ Lionel Messi បានបន្ថែម១គ្រាប់ទៀតឲ្យក្រុមជើងឯកចាស់មួយនេះឈ្នះដាច់ហើយឡើងទៅវគ្គ៨ក្រុម។ ១គ្រាប់យប់មិញគឺជាគ្រាប់បាល់ទី៧របស់ Messi ក្នុង៥ប្រកួតចុងក្រោយ។

លទ្ធផលគូផ្សេងទៀត Real Sociedad ស្មើគ្នា ២-២ Real Betis។ គូនេះ Betis ជាអ្នកឡើង ដោយយោង ទៅលើគ្រាប់បាល់ ចំណេញក្រៅដី២គ្រាប់ (Away goals)។ Espanyol ៣-១ Villarreal សរុបទាំងពីរជើង Espanyol ឈ្នះ ៥-៣៕

ដកស្រង់ពី៖ Sabay