Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Real នឹង​មិន​ទិញ​កីឡាករ​ទៀត​ទេ​ក្នុង​ខែ​នេះ ទោះ​ក្រុម​កំពុង​ធ្លាក់​ទម្រង់​និង​របួស​ច្រើន

  • បោះពុម្ព

Brahim Diaz នឹងក្លាយជាកីឡាករតែម្នាក់គត់ដែលមកចូលរួមនៅ Real Madrid ក្នុងខែមករានេះ ដោយក្លឹបគ្មានគម្រោងផ្ទេរយកកីឡាករណាផ្សេងទៀតឡើងក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវរងារនេះ។

លោក Santiago Solari ជឿជាក់លើក្រុមកីឡាកររបស់លោកដែលមានស្រាប់ក្នុងការប្រយុទ្ធនៅពាន LaLiga , Copa del Rey and និង Champions League ត្បិតក្រុមធ្លាក់ទម្រង់លេងនៅរដូវកាលនេះ។ ចំពោះការរកគ្រាប់ Real ហាក់ខ្សត់ខ្សោយគួរតែរកខ្សែប្រយុទ្ធមកបំពេញ តែ Santiago នឹងព្យាយាមរកដំណោះស្រាយក្នុងបញ្ហានេះ។

ខ្សែប្រយុទ្ធទាំង៣ Karim Benzema, Gareth Bale និង Mariano Diaz សុទ្ធតែស្ថិតក្នុងបញ្ជីរបួស ប៉ុន្តែតាមបទពិសោធន៍របស់អ្នកចាត់ការវ័យ៤២ឆ្នាំជឿជាក់លើកីឡាករវ័យក្មេង Vinicius Junior។ សម្រាប់រដូវកាលនេះ Real Madrid ខកខានរកគ្រាប់បាល់ដល់ទៅ៨ប្រកួត ឯណោះ វាបញ្ជាក់ថា តំបន់ប្រយុទ្ធខាងលើមាបញ្ហា៕

ដកស្រង់ពី៖ Sabay