Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Google Mapsកាន់តែ​ឆ្លាតអាចប្រាប់​ឲ្យ​អ្នក​ដឹង​អំពី​កា​របើកបរ​ហួស​ល្បឿន ដែល​ច្បាប់​កំណត់

  • បោះពុម្ព

ការបើកបរនៅតាមដងផ្លូវ សម្រាប់រយៈចម្ងាយឆ្ងាយៗ ដូចជាចុះខេត្ត ឬទៅតំបន់មួយ ដែលអ្នកមិនសូវជា

ស្គាល់ភូមិសាស្ត្រច្បាស់លាស់ មិនថានៅស្រុកខ្មែរ ឬនៅបរទេសនោះទេ ភាគច្រើនមនុស្សសម័យថ្មី ត្រូវតែ ប្រើកម្មវិធីមើលផែនទីដូចជា Google Maps ជាដើម ជាកម្មវិធីល្បីជាងគេ ដែលអាចដឹកនាំ ឲ្យអ្នក ទៅ ដល់គោលដៅនៅទូទាំងពិភពលោក។ កម្មវិធីនេះទៀតសោត តែងតែទទួលបានកំណែ Update ថ្មីៗ ជាប្រចាំ ដោយបន្ថែមមុខងារល្អៗ ដែលយើងត្រូវការ ក៏ដូចជាកាត់បន្ថយនៅរាល់បញ្ហាជាច្រើន រហូតមក ដល់ ដើមឆ្នាំ ២០១៩ នេះ Google នឹងបន្ថែមមុខងារថ្មីមួយទៀត ដែលខ្លួនបានធ្វើការ លើគ ម្រោង នេះតាំងពីឆ្នាំ ២០១៦ មកម្ល៉េស គឺការនាំយកនូវមុខងារ Speed Limits មកកាន់កម្មវិធី Google Maps។

រាល់ម្ចាស់ស្មាតហ្វូន មិនថារត់ដោយ Android ឬ iOS នោះទេ គឺចាប់ផ្ដើមអាចប្រើប្រាស់មុខងារនេះ បាន ជាផ្លូវការហើយ នៅបណ្ដាប្រទេសតិចតួចដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងដេនម៉ាក (Denmark) ដោយ Google Maps នឹងលោតសារជាដំណឹង ប្រាប់ទៅដល់អ្នកធ្វើ តំណើរតាម រថយន្ត ឲ្យបានដឹងអំពីតំបន់នោះនូវល្បឿនកំណត់ ដែលច្បាប់បានហាមប្រាមមិនឲ្យបើកលើសល្បឿន (Speed Limits) ឬល្បឿនលឿនបំផុតដែលពួកគេអាចធ្វើតំណើរនៅលើដងផ្លូវនោះបាន។ ជាងនេះទៅទៀតសម្រាប់ ប្រទេសមួយចំនួនទៀត ដែលមិនទាន់អាចប្រើប្រាស់មុខងារ Speed Limits នេះបាន ដោយសារតែ មូល ហេតុវាទើបតែចេញជាលើកដំបូង មានប្រទេសមួយចំនួនផ្សេងទៀត ដែលមានតម្លើងនូវកាមេរ៉ា សម្រាប់ ថត រថ យន្ត ឬយានជំនិះនានា ដែលបានបើកបរហួសល្បឿនកំណត់តាមដងផ្លូវនានា កម្មវិធី Google Maps នឹងបង្ហាញនូវរូបភាពកាមេរ៉ាទាំងនោះឲ្យបានឃើញនៅលើអេក្រង់ស្មាតហ្វូន សម្រាប់ប្រទេសមួយ ចំនួន ដូច ជា ប្រទេស ទាំងបីខាងលើ អូស្ត្រាលី ប្រេស៊ីល កាណាដា ឥណ្ឌា ឥណ្ឌូនេស៊ី មិចស៊ីកូ និងរ៉ូហ្ស៊ី ជា ដើម។ល។

សម្រាប់ពេលនេះ មុខងារ Speed Limits មិនទាន់អាចដំណើរការនៅគ្រប់ប្រទេសទូទាំងពិភពលោក នៅឡើយទេ ហើយប្រទេសដែលអាចប្រើប្រាស់មុខងារនេះបាន ក៏មិនទាន់អាចប្រើប្រាស់នៅបានគ្រប់ផ្លូវ តូចៗនោះដែរ គឺបានតែផ្លូវធំៗប៉ុណ្ណោះ ដូច្នេះហើយសម្រាប់ស្រុកខ្មែរគឺមិនងាយ ប្រើប្រាស់មុខងារ នេះ បាននោះទេ សូម្បីតែកាមេរ៉ាដើម្បីថត ឬតាមដានរថយន្ត យានជំនិះ ជិះហួសល្បឿនកំណត់ ក៏នៅមាន តិច តួច បំផុត តែបើនៅប្រទេសជឿនលឿនផ្សេងៗទៀត ពួកគេបានដើរឆ្ងាយហើយ ហើយមុខងារ ថ្មីៗទាំង ពីរនេះ នឹងអាចយកទៅប្រើប្រាស់នៅតាមប្រទេសជឿនលឿនជាងច្រើនបានឆាប់ៗខាងមុខ នៅពេល Google  បានចេញកំណែ Update ថ្មីៗបន្ថែមទៀត។

ដកស្រង់ចេញពីhttp://cambo-report.com/article/15136