Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គួច សុកុម្ភៈ បង្ហើប​​ការ​វិវឌ្ឍ​កូន​ប្រុស​ដែល​​កំពុង​មាន​ជំងឺ​លូតលាស់​សតិបញ្ញា​យឺត

  • បោះពុម្ព

ប្រធានក្រុម ជម្រើសជាតិ កម្ពុជា គួច សុកុម្ភៈ បង្ហើបថា កូនប្រុសរបស់ខ្លួន ដែលកំពុងមានជំងឺ លូតលាស់សតិបញ្ញាយឺតនោះ អាចវិវឌ្ឍន៍ ខិតទៅរក ចំណុចវិជ្ជមាន បានប្រមាណជា ៥ % ហើយ បន្ទាប់ពីប្រឹងប្រែង បង្ហាត់ដោយរូបគេផ្ទាល់ និងគ្រួសារ នៅផ្ទះជារៀងរាល់ថ្ងៃ។

កន្លងមក ខ្សែបម្រើ របស់កម្ពុជា ខាងលើបាន ប្រឹងប្រែងបង្ហាត់ កូនប្រុសរបស់ខ្លួន និងបន់ស្រន់ ដើម្បីឲ្យ អាការៈជំងឺ នេះបានប្រសើរឡើង។ ជាងនេះទៅទៀត កុម្ភៈ បានសរសេរពាក្យ « U Can Speak » នៅលើស្បែកជើងរបស់ខ្លួន ក្នុងគោលបំណង ដើម្បីលើកទឹកចិត្ត ដល់កូនប្រុស ឲ្យចេះនិយាយដូចក្មេងដ៏ទៃ។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ កុម្ភៈ បានព្យាយាមធ្វើតាមគ្រូពេទ្យ ដោយបង្ហាត់កូនប្រុសរបស់ខ្លួន ជារៀងរាល់ថ្ងៃ។ ជាលទ្ធផលឃើញថា កូនប្រុសមានការរីកចម្រើនបានប្រមាណជា ៥% ។ ប្រធានក្រុមណាហ្គាវើលរូបនេះក៏ធ្លាប់យកកូនប្រុសរបស់ខ្លួនទៅព្យាបាលនៅប្រទេសថៃម្ដងដែរ ប៉ុន្តែពេទ្យនៅទីនោះបានប្រាប់មកកាន់គេថា ឲ្យ កុម្ភៈ និងក្រុមគ្រួសារ ប្រឹងប្រែងបង្ហាត់នៅផ្ទះរាល់ថ្ងៃទៅ ពីព្រោះគ្មានជម្រើសខុសពីនេះឡើយ៕

ដកស្រង់ពី៖ Sabay