បណ្តាញសង្គម

Emiliano Sala ផ្ញើ​សារ​​ដ៏​តក់ស្លុត​ទៅ​កាន់​មិត្តភ័ក្ដិ​មុន​ពេល​យន្តហោះ​​បាត់​ខ្លួន

កីឡាករ Emiliano Sala បាននិយាយ ប្រាប់ទៅមិត្តភ័ក្ដិថា "គេភ័យខ្លាច" ក្នុងសារសំឡេងមួយ មុនពេលយន្តហោះ របស់គេ បានបាត់ខ្លួន ពីរ៉ាដា របស់អង់គ្លេស។

ខ្សែប្រយុទ្ធដែលទើបផ្ទេរមក Cardiff City នៅខែមករានេះក្នុងតម្លៃកំណត់ត្រាក្លឹប១៥លានផោន Sala និងពីឡុតបានបាត់ខ្លួនលើយន្តហោះឯកជន ពេលធ្វើដំណើរពី Nantes ទៅកាន់ប្រទេសវែល។ សារព័ត៌មានអាហ្សង់ទីន Ole បានបញ្ចេញខ្សែសំឡេងសារ WhatsApp ដែល Sala បានផ្ញើទៅមិត្តភ័ក្ដិ ពេលដែលគេកំពុងភិតភ័យលើយន្តហោះ។

“សួរស្ដីប្អូនប្រុសតូច។ សុខសប្បាយទេ? ប្អូនប្រុស ខ្ញុំហត់នឿយណាស់។ ខ្ញុំនៅ Nantes ធ្វើរឿងជាច្រើន ច្រើន ច្រើន ច្រើន ហើយវាមិនចេះចប់ ចប់ ចប់"។ ខ្ញុំកំពុងនៅលើយន្តហោះ ដែលមើលទៅយើងដូចជាបែកគ្នាហើយ។ ខ្ញុំកំពុងធ្វើដំណើរទៅ Cardiff ស្អែកពួកយើនឹងចាប់ផ្ដើម ហើយពេលថ្ងៃពួកយើងនឹងចាប់ផ្ដើមហាត់ជាមួយក្រុមថ្មីរបស់ខ្ញុំ"។

នេះជាសារទី១ដែល Sala ផ្ញើទៅមិត្តភ័ក្ដិ។បន្ទាប់មកទៀត Sala បានផ្ញើសារមួយផ្សេងទៀតនិយាយទាំងចម្លែក៖ “សុខសប្បាយទេ? ប្រសិនជាពួកឯងមិនបានឃើញព័ត៌មានបន្ថែមនៅរយៈពេល១ម៉ោងកន្លះទៀត ត្រូវរកគេមកជួយរកខ្ញុំ... ពេលនេះខ្ញុំខ្លាចខ្លាំងណាស់”។ Emiliano Sala ជាកីឡាករសញ្ជាតិអាហ្សង់ទីនវ័យ២៨ឆ្នាំ ផ្ទេរមក Cardiff City ពីក្លឹប Nantes ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះ៕

ដកស្រង់ពី៖ Sabay