Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័រទុយហ្កាល់ ប្រឈមនឹង ការហាលអាវខ្ពស់បំផុត ក្រោយលេងស្មើ អាមេរិក

  • បោះពុម្ព

ប្រេស៊ីល៖ បីប្រកួត យប់មិញនេះ ព័រទុយហ្កាល់ ប៉ះជាមួយ អាមេរិក លទ្ធផល ២ ទល់នឹង ២ ប៊ែលហ្សិក ប៉ះជាមួយ រុស្សី លទ្ធផល ១ ទល់នឹង ០ កូរ៉េ ប៉ះជាមួយ អាល់ហ្សេរី លទ្ធផល ២ ទល់នឹង ៤។

+ពូលG ៖ ការទាត់ស្មើ ២-២ រវាងព័រទុយហ្កាល់ និងអាមេរិក គួបផ្សំ នឹងលទ្ធផល ម្សិលមិញនេះ រវាងអាល្លឺម៉ង់ និងហ្កាណា ២-២ ដែរនោះ បានធ្វើឲ្យពិន្ទុក្នុងពូលG ដែលទទួលបានគឺ អាល្លឺម៉ង់៤, អាមេរិក៤, ហ្កាណា១, ព័រទុយហ្កាល់១។ ក្នុងពូលGនេះ នៅសល់មួយប្រកួតម្នាក់ ។ ប្រសិនបើអាមេរិក ទាត់ស្មើជាមួយអាល្លឺម៉ង់ ក្នុងការប្រកួតថ្ងៃទី២៦មិថុនាខាងមុខ គឺក្រុមទាំងពីរ នឹងបានឡើងទៅ វគ្គ១៦ក្រុមដូចគ្នា បើទោះជា ព័រទុយហ្កាល់ឈ្នះហ្កាណា ឬហ្កាណាឈ្នះក៏ដោយចុះ។

ក្តីសង្ឃឹមរបស់ព័រទុយហ្កាល់ ឬហ្កាណាគឺស្ថិតនៅ លើក្រុមអាល្លឺម៉ង់ ថាតើគេយកឈ្នះ អាមេរិកបានឬអត់? អាមេរិកលេងបាន ល្អមែនទែន, ការគ្រប់គ្រង បាល់របស់អាមេរិកបាន ៤៨ភាគរយ ខណៈដែលព័រទុយហ្កាល់ គ្រប់គ្រងបាន ៥២ភាគរយ។ នៅនាទីទី៥ កីឡាករNani បានស៊ុតបញ្ចូលទី អាមេរិកបានមួយគ្រាប់។ រហូតដល់នាទីទី៦៤ទើប កីឡាករ Jones របស់អាមេរិករកបាន ១គ្រាប់ តាមស្មើ ហើយរឿងដ៏គួរ រន្ធត់សម្រាប់ ព័រទុយហ្កាល់ បានកើតឡើង ពេលដែល Dempsey ស៊ុតមួយគ្រាប់ឲ្យអាមេរិក នៅនាទីទី81។

ក្តីសង្ឃឹមថា នឹងឡើងទៅវគ្គ១៦ ក្រុមរបស់ព័រទុយហ្កាល់ នៅសេសសល់តិចតួច បន្ទាប់ពី Varela ស៊ុតចូលនៅនាទីទី90។ សម្រាប់ព័រទុយហ្កាល់ បើគេចង់បានទៅ ប្រកួតនៅវគ្គបន្ត គឺគេត្រូវតែឈ្នះហ្កាណា ឲ្យបានច្រើនគ្រាប់បំផុត (យ៉ាងហោចណាស់ ៧ គ្រាប់) ឬ/ហើយអាមេរិក ត្រូវតែចាញ់អាល្លឺម៉ង់ និងចាញ់ ច្រើនគ្រាប់ទៀត។  លទ្ធភាពនោះលំបាក ឬស្ទើរតែ មិនអាចកើតមាន ហេតុនេះ ព័រទុយហ្កាល់អាចជា ក្រុមខ្លាំងមួយទៀត នៅអឺរ៉ុបបន្ទាប់ពីអេស្ប៉ាញ និងអង់គ្លេសដែល ត្រូវឡើងយន្តហោះ វិលមកស្រុកវិញ ត្រឹមវគ្គទាត់តាមពូល។

+ពូលH ៖ ការប្រកួតយប់មិញនេះ ជាមួយលទ្ធផល ១-០ ឈ្នះរុស្សី បានធានាឲ្យក្រុមប៊ែលហ្សិក បានកន្លែងមួយ ក្នុងការប្រកួតវគ្គ១៦ ក្រុម បើទោះជាក្រុមនេះនៅសល់មួយប្រកួតទៀត នាថ្ងៃទី២៧ មិថុនា ជាមួយកូរ៉េ ក៏ដោយ។ ក្រុមទាំងពីរគ្រប់គ្រង បាល់ប្រហាក់ប្រហែលគ្នា គឺ ប៊ែលហ្សិក៥១ភាគរយ រុស្សី៤៩ភាគរយ។ ទាល់តែដល់នាទីទី៨៨ ទើបកីឡាករ Origi របស់ប៊ែលហ្សិក រកបានគ្រាប់បាល់មួយគ្រាប់ យកជ័យជំនះលើ រុស្សីបាន។

អាល់ហ្សេរី អបអរជោគជ័យ៤-២លើជប៉ុន កូរ៉េvsអាល់ហ្សេរី មានបាល់ចូលទី រហូតដល់ទៅ ៦គ្រាប់៖ អាល់ហ្សេរីរក បាន៤គ្រាប់ដោយ Slimani  (26′) Halliche (28′) Djabou (38′) និង Brahimi (62′) ចំណែកកូរ៉េរក បានពីរគ្រាប់ដោយ Son Heung-min (50′) Koo Ja-cheol (72′)។ ពូលHនេះ ពិន្ទុបណ្តោះអាសន្នគឺ ប៊ែលហ្សិក៦, អាល់ហ្សេរី៣, រុស្សី១ និងកូរ៉េ១។ ក្រុមបីគឺអាល់ហ្សេរី, រុស្សី, និងកូរ៉េ សុទ្ធតែនៅមានសង្ឃឹមតិចឬច្រើន ថានឹងបានឈានទៅវគ្គ ១៦ក្រុម ខណៈដែលប៊ែលហ្សិក បានជាប់រួចទៅហើយ។ នៅថ្ងៃទី២៧ មិថុនាខាងមុខ កូរ៉េត្រូវជួប បែលហ្សិ រីឯរុស្សីត្រូវជួប អាល់ហ្សេរី។

+ក្រុមណាខ្លះដែលជាប់ទៅវគ្គ១៦ក្រុមរួចហើយ?

-ហូឡង់(ពូលB)៖ -ឈីលី(ពូលB) -កូឡំប៊ី(ពូលC) -កូស្តារីកា(ពូលD) -បារាំង(ពូលE) -អាហ្សង់ទីន(ពូលF) -ប៊ែលហ្សិក(ពូលH)

+ក្រុមណាខ្លះដែលត្រូវជម្រុះចេញពីការប្រកួតតាមពូល?

+កាមឺរូន(ពូលA) +អូស្ត្រាលី(ពូលB) +អេស្ប៉ាញ(ពូលB) +អង់គ្លេស(ពូលD) +ហុងឌុយរ៉ាស(ពូលE) +បូស្នៀ(ពូលF)

ដកស្រង់ចេញពីគេហទំព័រ CEN