Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Henry ត្រូវ​ Monaco បណ្ដេញ​ចេញ​ក្រោយ​ដឹកនាំ​បាន​៣​ខែ​

  • បោះពុម្ព

ក្លឹបបារាំង Monaco បានសម្រេចចែកផ្លូវគ្នាជាមួយ Thierry Henry ក្រោយដឹកនាំបានត្រឹម៣ខែ ឬ២០ប្រកួត ទទួលលទ្ធផលខុសការរំពឹងទុក។

Monaco ដែលជាជើងឯកបារាំងក្នុងឆ្នាំ២០១៧ បច្ចុប្បន្នស្ថិតនៅតំបន់ដែលត្រូវកាត់ចេញក្រោយឈ្នះតែ៥ប្រកួតប៉ុណ្ណោះគិតគ្រប់កម្មវិធីក្រោមការដឹកនាំរបស់ Henry។ លោក Leonardo Jardim រំពឹងថានឹងទៅជំនួសតំណែង Henry ដឹកនាំការប្រកួតនៅសល់រដូវកាលនេះ។

ដោយឡែកជំនួយការគ្រូបង្វឹក Franck Passi ដែលទើបចូលកាន់តំណែងកាលពីខែមុន មានតួនាទីដឹកនាំកីឡាករក្នុងក្រុមហ្វឹកហាត់សម្រាប់ចុងសប្ដាហ៍នេះ។ Henry គឺជាកីឡាករស៊ុតចូលទីច្រើនបំផុតរបស់ Arsenal ហើយចាប់ផ្ដើមអាជីពបាល់ទាត់ជាមួយ Monaco នេះតែម្ដងកាលនៅជាយុវជន។

បុរសសញ្ជាតិបារាំងធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិក មុនទៅដឹកនាំនៅ Monaco ហើយក៏ធ្លាប់ត្រូវ Aston Villa ទាក់ទងឲ្យដឹកនាំផងដែរ ប៉ុន្តែការព្រមព្រៀងមិនបានកើតឡើង៕

ដកស្រង់ពី៖ Sabay