Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យន្តហោះ​ដែល Sala ជិះ​ជា​ប្រភេទ​យន្តហោះ​​មាន​​កំណត់ត្រា​ធ្លាក់​​ដល់​ទៅ​១៦០​ដង

  • បោះពុម្ព

តាមការបញ្ជាក់ តាមពិតទៅយន្តហោះដែលខ្សែប្រយុទ្ធ Emiliano Sala ជិះទៅប្រទេសវែលជាម៉ូដែលដែលធ្លាប់មានបញ្ហាធ្លាក់ដល់ទៅ១៦០ដង។

កីឡាករតម្លៃខ្លួន១៥លានផោនវ័យ២៨ឆ្នាំត្រូវបានក្លឹប Cardiff City ស្នើរៀបចំការហោះហើរឲ្យ ប៉ុន្តែក្លឹប Nantes សម្រេចចិត្តរៀបចំខ្លួនឯងវិញ។ ប្រធានក្លឹប Cardiff លោក Mehmet Dalman បាននិយាយថា ពួកគេនៅតែបួងសួងដើម្បីបានឭព័ត៌មានល្អ បន្ទាប់ពីយន្តហោះរបស់ Sala បាត់ខ្លួនកាលពីយប់ថ្ងៃច័ន្ទ។

តាមការគ្រោង Sala ត្រូវចូលរួមជាមួយក្រុមថ្មីកាលនៅពេលព្រឹកថ្ងៃ២២ដើម្បីធ្វើការហ្វឹកហាត់ តែបែរជាជួបរឿងអាក្រក់ទៅវិញ។ យន្តហោះបាត់នៅតំបន់កោះ Channel Islands ហើយក្រុមអ្នករុករកមិនទាន់មានសញ្ញារកឃើញបំណែកយន្តហោះឬមនុស្សដែលនៅរស់នៅឡើយទេ។

Dalman បញ្ជាក់ថា យន្តហោះដែល Sala ជិះជាប្រភេទឈ្មោះ Piper Malibu ដែលអ្នកជំនាញអះអាងថាធ្លាប់មានបញ្ហាជាច្រើនលើកមកហើយ។អ្នកជំនាញអាកាសចរណ៍និងអតីតពីឡុតលោក Alastair Rosenschein និយាយថា Sala មិនគួរជិះយន្តហោះនោះទេ។ យន្តហោះ Piper Malibu ធ្លាប់មានបញ្ហាកំណត់ត្រាធ្លាក់ដល់១៦០ដង ហើយ៥៥ដងធ្ងន់ធ្ងរ៕

ដកស្រង់ពី៖ Sabay