Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​រុករក​យន្ដហោះ​ធ្លាក់​ ត្រូវ​បោះបង់​ តែ​បងស្រី​គិត​ថា Sala នៅ​រស់​

  • បោះពុម្ព

ការស្វែងរកកីឡាករ Emiliano Sala និងពីឡុត David Ibbotson ត្រូវបោះបង់បន្ទាប់ពីអ្នកជួយសង្គ្រោះបានបរាជ័យក្នុងការរុករកយន្តហោះរបស់ពួកគេ។

ខ្សែប្រយុទ្ធចំណូលថ្មីវ័យ២៨ឆ្នាំរបស់ក្លឹប Cardiff City បានធ្វើដំណើរតាមយន្តហោះពី Nantes ទៅទីក្រុងខាឌីហ្វ ប៉ុន្តែយន្តហោះបានបាត់ពីរ៉ាដាកាលពីថ្ងៃចន្ទនៅត្រង់តំបន់ដែលគេឲ្យឈ្មោះថា English Channel។ ក្រោយចំណាយពេលរុករកត្រឹម៣ថ្ងៃអាជ្ញាធរបានសម្រេចផ្អាកសកម្មភាពរបស់ខ្លួន។

យ៉ាងណាក្រោយឭដំណឹងនេះបងស្រីបង្កើត និងក្លឹប Nantes បានទទូចឲ្យប៉ូលិសក៏ដូចជាក្រុមសង្គ្រោះបន្តការរុករកជនរងគ្រោះតទៅទៀត។ នាង Romina Sala បាននិយាយថា៖ "សូមមេត្តាកុំបញ្ឈប់ការស្វែងរក។ ខ្ញុំដឹងថាវាលំបាក និងនឿយហត់ ប៉ុន្តែសូមកុំឈប់។ សម្រាប់ខ្ញុំពួកគេគឺកំពុងមានជីវិតនៅឡើយ"។

គួររម្លឹកថា Sala គឺជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Cardiff City ដែលទិញពី Nantes ក្នុងតម្លៃ១៥លានផោន។ កីឡាករសញ្ជាតិអាហ្សង់ទីនបានទៅលាមិត្តរួមក្រុមនៅបារាំងមុនត្រឡប់ទៅប្រទេសវែលសម្រេចការផ្ទេរជាផ្លូវការ ស្រាប់តែជួបគ្រោះអកុសលតែម្ដង៕

ដកស្រង់ពី៖ Sabay