បណ្តាញសង្គម

ឯម​ ឡេងលី​ ហាត់​ពេញ​តែ​ម្ដង​ រំពឹង​យក​ឈ្នះ​ការ​ប្រកួត​មិត្តភាព​យប់​នេះ​

អ្នកប្រដាល់មាឌធំកំពុងឡើងកូដ ឯម ឡេងលី ហ្វឹកហាត់ពេញលេញបានល្អ គិតទៅប្រហែល១០ថ្ងៃដែរ ក្នុងការត្រៀមខ្លួនប្រកួតមិត្តអន្តរជាតិយប់នេះជាមួយថៃ ហើយរំពឹងខ្ពស់ថានឹងអាចយកឈ្នះបានថែមទៀតផង។

លោក ឯម វុត្ថា គ្រូប្រដាល់របស់ ឡេងលី បានឲ្យដឹងថា មិនថាតែកូនសិស្សរូបនេះទេ ពោលគឺមានទាំង ចាន់ ប៊ុនហឿន និង ចាន់ ប៊ុនលាភ ក៏ហ្វឹកហាត់ត្រៀមខ្លួនបានល្អដែរសម្រាប់ការប្រកួតរៀងៗខ្លួនសប្ដាហ៍នេះ។ ពួកគេហ្វឹកហាត់បានប្រហែល១០ថ្ងៃ និងហាត់បានជាប់លាប់ល្អណាស់ ទាំងហាត់យកស៊ុហ្វ រួមនិងហាត់ស្នៀតប្រយុទ្ធ។

តាមរយៈការបង្វឹកដោយផ្ចិតផ្ចង់ ថែទាំបានល្អនេះ គ្រូប្រដាល់ប្រចាំក្លឹបនិរោធន៍មានជ័យរំពឹងកូនសិស្សរបស់ខ្លួននឹងអាចទទួលបានជ័យជម្នះ ខណៈពេលដែលពួកគេកំពុងមានការរីកចម្រើនខ្លាំងទាំងស្មារតី ទឹកចិត្តប្រយុទ្ធ និងក្បាច់ស្នៀតផងដែរនាប៉ុន្មានខែនេះ។

រំលឹកដែរថា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀនបាយ័នស្ទឹងមានជ័យយប់នេះមានពីរគូគឺ ពេជ្រ សីហា ប៉ះ Petchchhartchai ប្រភេទទម្ងន់ ៧០គីឡូក្រាម ចំណែក១គូទៀតនោះ ឯម ឡេងលី ប៉ះ Jacsksiam Gym ប្រភេទទម្ងន់ ៧០គីឡូក្រាមដូចគ្នា៕

ដកស្រង់ពី៖ Sabay