Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

PSG ចេញ​សេចក្ដី​ប្រកាស​ពី​រយៈពេល​របួស​របស់​ Neymar

  • បោះពុម្ព

ក្លឹប Paris Saint-Germain បានចេញសេចក្ដីប្រកាសថា ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Neymar នឹងអវត្តមានពីទីលានបាល់ទាត់ចំនួន ១០សប្ដាហ៍ ដោយសារតែបាក់ឆ្អឹងប្រអប់ជើងកាលពីប្រកួតប៉ះនឹងក្លឹប Strasbourg ក្នុង Coupe de France កាលពីថ្ងៃពុធសប្ដាហ៍មុនកន្លងទៅ។

បើតាមការប្រកាសរបស់ក្លឹបបានឲ្យដឹងថា ការព្យាបាលរបួសរបស់ Neymar មិនត្រូវការឆ្លងកាត់ការវះកាត់ឡើយ។ របួសរយៈពេល ២ខែជាងនេះ ធ្វើឲ្យខ្សែប្រយុទ្ធរូបជួយក្លឹបយក្សបារាំង PSG ក្នុងប្រកួតសំខាន់ៗមួយចំនួនក្នុង Ligue 1 ហើយជាពិសេសទៅទៀតនោះគឺខកខានពេលប៉ះនឹងក្លឹប Manchester United ទាំងពីរជើង ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃ UEFA Champions League។ ចាប់តាំងពីចូលរដូវកាល ២០១៨/១៩មក កីឡាករវ័យ ២៦ឆ្នាំរូបនេះរកគ្រាប់បាល់បានចំនួន ២០គ្រាប់ ក្នុងការបង្ហាញខ្លួន ២១លើកគ្រប់កម្មវិធីរបស់ក្លឹបយក្សបារាំងមួយនេះ៕

ដកស្រង់ពី៖ Sabay