បណ្តាញសង្គម

PSG ចង់​ឆក់​យក Willian មក​ជំនួស​ Neymar ដែល​ត្រូវ​សម្រាក​១០​សប្ដាហ៍

ក្លឹបអ្នកមាន Paris Saint-Germain បានដាក់តម្លៃចង់ទិញយកខ្សែបម្រើ Willian ពី Chelsea នៅថ្ងៃជិតបិទទីផ្សារដោះដូរកីឡាករនៅខែមករា។

ក្រុមម្ចាស់ជើងឯកនៅបារាំងបានកំណត់ Willain ជាមុខសញ្ញាធំដើម្បីមកជំនួស Neymar ដែលមានរបួសប្រអប់ជើងត្រូវសម្រាក១០សប្ដាហ៍។ កន្លងទៅ Chelsea បានកំណត់តម្លៃលើ Willian គឺលើ៤០លានផោន។ PSG ក៏ធ្លាប់ពិចារណាចងខ្ចីជើង Mesut Ozil ពី Arsenal ប៉ុន្តែអ្វីមិនដូចបំណង។

បញ្ហារបួស Neymar មិនទាន់ដឹងត្រូវវះកាត់ឬយ៉ាងណា តែនឹងខកខានប្រកួតទាំងពីរជើងក្នុងជំនួបជាមួយ Manchester United នៅ Champions League។ សម្រាប់ Willian នៅសល់កុងត្រារយៈពេល១៨ខែទៀតជាមួយ Chelsea ហើយធ្លាប់ត្រូវបាន Barcelona ទាក់ទងផងដែរ៕

ដកស្រង់ពី៖ Sabay