Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃីម​ ឌីម៉ា​ អាច​សងសឹក​ដៃគូ​ចាស់​ ហ្វូនលួង​ បាន​ទេ​ស្អែក​នេះ?​

  • បោះពុម្ព

អ្នកនិយមគុនខ្មែរសប្ដាហ៍នេះហាក់ចាប់អារម្មណ៍ចំពោះការប្រកួតសងសឹករវាងម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជា ឃីម ឌីម៉ា ជាមួយអ្នកប្រដាល់ឆ្លងដែនពីថៃ ហ្វូនលួង ថ្ងៃសៅរ៍ស្អែកនេះនៅសង្វៀន CNC។

ចាំមើលថា តើកីឡាករ លំដាប់របស់ កម្ពុជា រូបនេះអាចសងសឹក បានវិញដែរទេ? ឌីម៉ា ធ្លាប់ចាញ់កីឡាករថៃ ហ្វូនលួង នេះម្ដងហើយ កាលពីខែឧសភា ឆ្នាំ២០១៨ ដោយបាត់បង់ប្រាក់លាននៅពេលនោះផងដែរ។ ការប៉ះគ្នាជាថ្មីនេះអាចនឹងតានតឹងខ្លាំង ព្រោះកីឡាករកម្ពុជាខាងលើច្បាស់ណាស់ចង់សងសឹកឲ្យបានសម្រេច និងយកកេរ្តិ៍ឈ្មោះដែលខ្លួនធ្លាប់ចាញ់មកវិញ។

មួយរយៈពេលចុងក្រោយនេះ មិនថានៅសង្វៀន CNC ឬអាស៊ីអាគ្នេយ៍ ឃីម ម៉ា ធ្វើបានល្អណាស់ទាំងឈ្នះពិន្ទុ និងផ្ដួលដៃគូឲ្យសន្លប់ ដូច្នេះអាចបញ្ជាក់ថាសមត្ថភាពរីកចម្រើន ហើយល្អជិតដូចមុនៗវិញហើយ។ កីឡាករកម្ពុជារូបនេះ ជាអ្នកប្រដាល់វ៉ៃច្បាស់ៗ និងធ្ងន់ៗ ប៉ុន្តែប៉ះជាមួយ ហ្វូនលួង លើកទី១នោះហាក់ធ្វើមិនបានល្អឡើយ។

ហ្វូនលួង ជាអ្នកប្រដាល់រឹងមាំម្នាក់របស់ថៃ ជើងខ្លាំងរូបនេះវ៉ៃដោយប្រើប្រាជ្ញា និងតិចនិកខ្ពស់តែម្ដង មិនងាយបណ្ដោយឲ្យដៃគូវ៉ៃចូលយកពិន្ទុស្រួលៗនោះឡើយ ពោលវ៉ៃ១មក គឺ១ទៅវិញហើយ។ អ្នកប្រដាល់និយាយខ្មែរបានបន្តិចបន្តួចរូបនេះ វ៉ៃចេះរក្សាកម្លាំងបានល្អ ក្នុងទឹកទិ១-២ មិនសូវជាចេញអាវុធ ឬប្រើកម្លាំងខ្លាំងនោះឡើយ គឺត្រឹមទប់ៗប៉ុណ្ណោះ ខណៈឈានដល់ទឹកបន្ទាប់ទើបប្រឹង និងសម្រុកខ្លាំងទៅវិញ។

កីឡាករឆ្នើមរបស់ថៃខាងលើនេះ ល្អទាំងទាត់កាត់ និងទាត់ប្រយោល គឺធ្ងន់និងរហ័ស ចំណែកកណ្ដាប់ដៃវិញចេញម្ដងៗ៣-៤ដៃឯណោះ ហើយបើដៃគូដកខ្លួនថយនោះ គេតាមវ៉ៃរហូតដល់គេចលែងរួចត្រូវ១-២ដៃ ទើបថយចេញវិញ។ រំលឹកដែរថា កីឡាករជួរមុខរបស់កម្ពុជាដូចជា ឡុង សំណាង ផល សោភ័ណ្ឌ និង ឃីម ឌីម៉ា សុទ្ធតែធ្លាប់ចាញ់ក្រោយថ្វីដៃជើងខ្លាំងថៃ ហ្វូនលួង នាពេលកន្លងមក។ សម្រាប់ជំនួបសងសឹករបស់ ឌីម៉ា ជាមួយកីឡាករថៃរូបនេះនឹងត្រូវប៉ះគ្នាល្ងាចថ្ងៃសៅរ៍ស្អែកនេះហើយនៅសង្វៀន CNC ចាប់ពីម៉ោង៦ល្ងាចតទៅ៕

ដកស្រង់ពី៖ Sabay