បណ្តាញសង្គម

ផ្កាយ​សំណាង Fellaini ជិត​​សម្រេច​​ផ្ទេរ​ទៅ​កើប​លុយ​នៅ​ក្លឹប​ចិន​

Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Shandong Luneng នៃក្របខ័ណ្ឌ Chinese Super League ជុំវិញការផ្ទេរ Marouane Fellaini។

ខ្សែបម្រើសញ្ជាតិបែលហ្សិកបានជាប់តេស្តសុខភាពរួចជាស្រេចហើយ រង់ចាំតែការប្រកាសបង្ហាញមុខក្នុងសន្និសីទកាសែតប៉ុណ្ណោះ។ Fellaini វ័យ៣១ឆ្នាំបានចូលរួមជាមួយ United ដោយផ្ទេរពី Everton ក្នុងតម្លៃខ្ពស់២៧លានផោនកាលពីឆ្នាំ២០១៤។ រូបគេគឺជាកីឡាករដំបូងដែលក្លឹបទិញចាប់តាំងពី Sir Alex Ferguson ប្រកាសចូលនិវត្តន៍។

Fellaini បានតកុងត្រាថ្មី២ឆ្នាំជាមួយបិសាចក្រហមកាលពីឆ្នាំមុនប៉ុន្តែលេងត្រឹម៣នាទីប៉ុណ្ណោះក្រោមការដឹកនាំរបស់គ្រូថ្មី Ole Gunnar Solskjaer។ កីឡាករកម្ពស់១,៩៤ម៉ែត្រលេងបាន១៤១ប្រកួតស៊ុត២៥គ្រាប់ឲ្យ Unitedក្រោមការដឹកនាំរបស់អ្នកចាត់ការ៣ផ្សេងគ្នាមាន David Moyes, Louis van Gaal និង Jose Mourinho។ អតីតកីឡាករសក់សំពោងរូបនេះរួមចំណែកជួយ United ឈ្នះពាន FA Cup ឆ្នាំ២០១៦, Europa League និង League Cup ក្នុងឆ្នាំ២០១៧៕

ដកស្រង់ពី៖ Sabay