បណ្តាញសង្គម

កីឡាករ​កំពូល​ខ្ចី​ជើង​ Batshuayi ត្រូវ​ Chelsea ឲ្យ​ Crystal ខ្ចី​បន្ត​

Crystal Palace បានចុះហត្ថលេខាយកខ្សែប្រយុទ្ធ Michy Batshuayi ពី Chelsea ក្នុងលក្ខណៈខ្ចីជើងរហូតដល់ចប់រដូវកាល។

តារាជើងស៊ុតសញ្ជាតិបែលហ្សិក ទើបតែផុតកុងត្រាខ្ចីជើងរយៈពេលវែងជាមួយក្លឹប Valencia នៃក្របខ័ណ្ឌកំពូល La Liga ហើយភ្លាមៗក៏មានការចែចូវពី Tottenham និង Everton ដែរប៉ុន្តែក្រុមទាំងពីរបានប្រជែងចាញ់ Crystal ដើម្បីយកកីឡាករវ័យ២៥ឆ្នាំរូបនេះ។

Chelsea បានទិញ Batshuayi តម្លៃ៣៣,២លានផោនពី Marseille ក្នុងឆ្នាំ២០១៦ ហើយរូបគេរកបាន៧គ្រាប់ក្នុងការបង្ហាញខ្លួនឲ្យក្លឹបតោខៀវ។ ក្រោយពិបាកសម្របខ្លួនជាមួយបាល់អង់គ្លេសកីឡាកររូបនេះបានទៅលេងឲ្យ Dortmund ក្នុងលក្ខខណ្ឌខ្ចីជើង ដោយរកបាន៩គ្រាប់ រួចបន្តទៅ Valencia រកបាន១គ្រាប់នៅ La Liga៕

ដកស្រង់ពី៖ Sabay