បណ្តាញសង្គម

Real អាច​​នឹង​​ជួប Barca នៅ​ពាន Copa del Rey វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ

ក្លឹប Real Madrid បានឈានចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Copa del Rey ជាលើកដំបូងក្នុងរយៈពេល៥រដូវកាលចុងក្រោយ បន្ទាប់ពីយកឈ្នះ Girona ៣-១ ក្នុងជើងទី២។

កាលពីជើងទីមួយក្នុងកីឡដ្ឋាន Santiago Bernabeu ក្លឹប Real Madrid បានយកឈ្នះ ៤-២ ដូច្នេះសរុបទាំងពីរជើងឈ្នះ ៧-៣។ ៣គ្រាប់របស់ Madrid យប់មិញធ្វើបានដោយកីឡាករ Karim Benzema ២គ្រាប់ម្នាក់ឯង និង Marcos Llorente។ ចំណែកឯកីឡាករ Pedro Porto គឺជាអ្នករកគ្រាប់ឲ្យ Girona។

តាមរយៈជ័យជម្នះនេះ Real ជាក្រុមចុងក្រោយបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Copa del Rey ជាមួយ៣ក្រុមទៀតមានដូចជា Valencai, Real Betis និង Barcelona។ ការចាប់ឆ្នោតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃសុក្រនេះ អ្វីដែលគួរចាប់អារម្មណ៍ក្រុមជើងខ្លាំងទាំងពីរគឺ Real Madrid អាចនឹងជួប Barcelona៕

ដកស្រង់ពី៖ Sabay