Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូឡុំប៊ី​ ត្រូវប៉ះ អ៊ុយរូហ្គាយ ខណៈប៉េណាល់ទី ក្នុងនាទីបន្ថែម នាំក្រិក ឡើងទៅជួប កូស្តារីកា

  • បោះពុម្ព

ប្រេស៊ីល៖ កូឡុំប៊ី បញ្ចប់ក្នុងចំណាត់ថ្នាក់ លេខមួយពូលC នៃយុទ្ធនាការWorld Cup ២០១៤ បន្ទាប់ពីពួកគេ បានយកឈ្នះជប៉ុន ៤-១ ស្របពេលដែល ក្រិកបានយកឈ្នះកូតឌីវ័រ ២-១ តាមរយៈការស៊ុតប៉េណាល់ នៅក្នុងនាទីបន្ថែម ដើម្បីទទួលបាន ចំណាត់ថ្នាក់លេខពីរ។ កូឡុំប៊ី ត្រូវប៉ះអ៊ុយរូហ្គាយ ខណៈក្រិក នឹងជួប កូស្តារីកានៅ វគ្គ១៦ក្រុមចុងក្រោយ។

 

Juan Cuadrado បានស៊ុតបាល់ប៉េណាល់ទី នាំមុខសម្រាប់កូឡុំប៊ី នៅដើមតង់ ប៉ុន្តែនៅមុនសម្រាកតង់ Shinji Okazaki បានតែតបាល់ តាមស្មើសម្រាប់ជប៉ុន។ ក្រុមសាមួរៃពណ៌ខៀវ ត្រូវការជ័យជម្នះ ជាចាំបាច់ ដើម្បីឈានទៅកាន់ វគ្គបន្ត ប៉ុន្តែពួកគេ មិនអាចធ្វើអ្វីបានឡើយ លើកូឡុំប៊ី ដែលអ្នកចាំទីចំណាស់ ជាងគេ Faryd Mondragon អាយុ៤៣ឆ្នាំ។ ទីបំផុត កូឡុំប៊ីបន្ថែម បានបីគ្រាប់ទៀត នៅក្នុងតង់ទីពីរ ដែលរកបានដោយ Jackson Martinez ២គ្រាប់ និង James Rodriguez ១គ្រាប់។

ដោយឡែក ក្រុមក្រិកវិញ ការឈានឡើងទៅកាន់ វគ្គ១៦ ក្រុមចុងក្រោយរបស់ពួកគេ គឺកើតឡើងដោយ ភាពចម្រូងចម្រាស់។ Georgios Samaras បានស៊ុតបាល់ ប៉េណាល់ទីក្នុងនាទី បន្ថែមដើម្បីនាំជ័យជម្នះដល់ ក្រិកក្រោយអាជ្ញាកណ្តាល មើលឃើញថា Giovanni Sio បានបង្កកំហុស លើរូបគេនៅតំបន់គ្រោះថ្នាក់។

Andreas Samaris បានស៊ុតបាល់បញ្ចូលទី នាំមុខសម្រាប់ក្រិក នៅក្នុងតង់ទីមួយ ហើយ Wilfried Bony វាយបក តាមស្មើវិញ នៅក្នុងតង់ទីពីរ ខណៈ Samaras ជាអ្នកសម្រេចជ័យជម្នះ សម្រាប់ក្រិក ក្នុងការឡើងទៅកាន់ វគ្គ១៦ក្រុម ចុងក្រោយជាលើកដំបូង។ នៅវគ្គ១៦ក្រុម ចុងក្រោយ កូឡុំប៊ីដែលជាប់ ចំណាត់ថ្នាក់ លេខមួយក្នុងពូល C (៩ពិន្ទុ) ត្រូវប៉ះជាមួយ អ៊ុយរូហ្គាយ លេខពីរពូល D ខណៈលេខពីរក្រិក (៤ពិន្ទុ) នឹងជួប ក្រុមកំពូលតារាងពូល D កូស្តារីកា។ ក្រុមអាហ្វ្រិកកូតឌីវ័រ (៣ពិន្ទុ) ត្រូវត្រឡប់ ទៅផ្ទះវិញទាំងខកចិត្ត ជាមួយក្រុមអាស៊ីជប៉ុន៕

ប្រភព៖ គេហទំព័រថ្មីៗ