បណ្តាញសង្គម

តើនេះអាចជាស្មាតហ្វូន​អេក្រង់​បត់​ដំបូង​របស់samsungដែរ​រឺទេ?

ទើបតែក្នុងពេលថ្មីៗនេះឆានែលរបស់ក្រុមហ៊ុន Samsung សម្រាប់ប្រទេសវៀតណាមបានបង្ហោះវីដេអូមួយ

ដែលជាការផ្សាយពាណិជ្ជកម្ម សម្រាប់ព្រឹត្តិការណ៍ Unpacked នៅក្នុងថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2019 ឆាប់ ៗខាងមុខនេះ ក៏ប៉ុន្ដែមិនបានយូរប៉ុន្មានក៏ត្រូវបានលុបចោលវិញបាត់ ដោយមើលទៅអាចមក ពីការ ច្រឡំ បង្ហោះមុនថ្ងៃ ដែលត្រូវដាក់កំណត់ឲ្យបង្ហោះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វីដេអូនោះ ត្រូវ បាន អ្នកទស្សនា ទាញយកទុកបានមុនទៅហើយ និងបានយកទៅបង្ហោះតទៀត ចំណែកឯក្នុងវីដេអូនោះ គឺ បានបង្ហាញអំពីគម្រោងរបស់ក្រុមហ៊ុន Samsung ផ្ទាល់អំពីបច្ចេកវិទ្យាថ្មីៗ ដែលអាចនឹងមាន នៅលើ ស្មាត ហ្វូនអេក្រង់បត់ នាពេលអនាគតខាងមុខ។

នៅចាំចំណុចមួយនៃវីដេអូនោះ យើងក៏បានឃើញមានស្ត្រីម្នាក់ កំពុងតែឈរកាន់ទូរសព្ទមួយ ហើយបន្ទាប់ មកក៏ធ្វើការបើកឧបករណ៍ដែលនៅលើដៃគាត់ ចេញដូចជាបើកសៀវភៅអញ្ចឹង និងលេចចេញ អេក្រង់ ធំមួយទៀតនៅផ្នែកខាងក្នុងនោះ ដោយមានរូបរាងដូចជាស្មាតហ្វូនអេក្រង់បត់ ដែលក្រុមហ៊ុន Samsung បានដាក់បង្ហាញកាលពីក្នុងខែវិច្ឆិកា ឆ្នាំ 2018 អញ្ចឹងដែរ។ លើសពីនេះទៅទៀត នៅក្នុងវីដេអូនេះក៏បាន បង្ហាញអំពីបច្ចេកវិទ្យាថ្មីៗ ដូចជាការបញ្ជាម៉ាស៊ីន ដោយប្រើកាយវិការ, ឧបករណ៍ឆ្លុះពិនិត្យអេកូដោយ ត ភ្ជាប់ជាមួយស្មាតហ្វូនបាន និងរបៀបលេងហ្គេមជាលក្ខណៈ AR នៅខាងក្រៅតែម្ដង។ល។ បើសិន ជា យើងកត់សម្គាល់ និងពិនិត្យវីដេអូខាងក្រោមនេះឲ្យច្បាស់ទៅ នឹងឃើញថាភាគច្រើនជាគឺការកាត់ត ដូច្ចេះ បច្ចេកវិទ្យាបង្ហាញទាំងអស់នេះ ហើយមិនមានចេញលក់ក្នុងពេលបច្ចុប្បន្ននេះឡើយ ដោយអាច គ្រាន់ តែ ជាអ្វីដែលក្រុមហ៊ុន Samsung កំពុងតែគ្រោងបង្កើត សម្រាប់ពេលអនាគតខាងមុខតែប៉ុណ្ណោះ។

សរុបមក សម្រាប់ស្មាតហ្វូនអេក្រង់បត់ដំបូង របស់ក្រុមហ៊ុន Samsung នឹងត្រូវបានរំពឹងទុកថា អាចដាក់ បង្ហាញនៅក្នុងព្រឹត្តិការណ៍ Unpacked នៅក្នុងថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2019 ឆាប់ៗខាងមុខ ជាមួយនឹង Galaxy S10 ផងដែរ ដូច្នេះមិនយូរប៉ុន្មាននោះឡើយ ប្រិយមិត្តអ្នកអានទាំងអស់គ្នា នឹងបានឃើញ រូបរាងពិត នៃ ស្មាត ហ្វូនស៊េរីថ្មីៗទាំងអស់នេះ។

***សូមទស្សនាវីដេអូដែលទើបនឹងត្រូវបានលេចធ្លាយចេញដោយ Samsung ផ្ទាល់៖

ដកស្រង់ចេញពីhttp://cambo-report.com/article/15253