បណ្តាញសង្គម

កាតា​ឡើង​ចំណាត់​ថ្នាក់ FIFA Ranking ៣៨​លេខ ក្រោយ​ឈ្នះ Asian Cup

សម្រាប់ការវិវត្តន៍ ចំណាត់ថ្នាក់ លើកដំបូងរបស់ FIFA ក្នុងឆ្នាំ២០១៩នេះ កាតា បានលោតឡើង ចំណាត់ថ្នាក់ យ៉ាងល្អ៣៨លេខ ឈរនៅ លេខរៀងទី៥៥ បន្ទាប់ពីឈ្នះពាន Asian Cup។

ត្បិតមិនមែនជាក្រុមដែលស្ថិតក្នុងរំពឹងទុកអាចឈ្នះពាន Asian Cup 2019ដែលរៀបចំនៅអារ៉ាប់រួម តែកាតាបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលសឹងមិនជឿ។ ពួកគេឈ្នះគ្រប់៧ប្រកួតក្នុងកម្មវិធីនេះ រកបាន១៩គ្រាប់ រហូតតែមួយគ្រាប់ប៉ុណ្ណោះ និងឈ្នះ ៣-១លើជើងខ្លាំងជប៉ុន។

តាមរយៈជោគជ័យនេះ កាតាបានក្លាយជាក្រុមឈរនៅចំណាត់ថ្នាក់ខ្ពស់ទាំង៥នៅក្នុងតំបន់អាស៊ាន ពីក្រោយអ៊ីរ៉ង់ ជប៉ុន កូរ៉េខាងត្បូងនិងអូស្ត្រាលី។ បែលហ្ស៊ិក បារាំងនិងប្រេស៊ីលបន្តឈរនៅចំណាត់ថ្នាក់លេខ១ ២និង ៣ដដែល គ្មានការប្រែលប្រួល៕

ដកស្រង់ពី៖ Sabay