Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពូល​អង្គរក្ស​ស្រុក​ខ្មែរ​ជឿជាក់លើ ខុន ស៊ីចាន់​ វ៉ៃនៅ ONE ខាងមុខ

  • បោះពុម្ព

លោក Alan Mccune ដែលជាអង្គរក្សការពារបុគ្គលល្បីៗមកស្រុកខ្មែរជឿជាក់អ្នកលេងគុនចម្រុះ ខុន ស៊ីចាន់ ដែលត្រូវប្រកួតនាថ្ងៃទី២២ ខែកុម្ភៈ ខាងមុននេះនៅប្រទេសសិង្ហបុរី។

បន្ទាប់ពីទទួលបានជ័យជម្នះលើកីឡាករឥណ្ឌូណេស៊ី Riski Umar កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នៅសង្វៀន ONE: Visions of Victory អ្នកលេងគុនចម្រុះកម្ពុជាមិនបានឡើងសង្វៀនគុនចម្រុះទៀតទេទើបតែឆ្នាំ២០១៩នេះត្រូវបានផ្គូផ្គងឲ្យជួបកីឡាករឥណ្ឌូណេស៊ីទៀតគឺ Rudy Agustianក្នុងព្រឹត្តិការណ៍ ONE: CALL TO GREATNESS ប្រទេសសិង្ហបុរី។

លោក Alan Mccune ដែលជាគ្រូបង្វឹកបាននិយាយថា លោកជឿជាក់ខ្លាំងលើសមត្ថភាពរបស់ ស៊ីចាន់ ដែលសង្ឃឹមជោគជ័យច្រើនក្នុងការប្រកួតនាពេលខាងមុខ។ លោកថា៖ «ចរិតប្រកួតស៊ីចាន់មិនដូចគេទេ គឺគាត់ស៊ូវាយតាំងឮសំឡេងជួងដល់ចប់ទឹកតែម្តង។ អាចនិយាយថា ស៊ីចាន់ គឺជាមនុស្សរៀនលឿនតែម្តង។

យើងបង្ហាញតិចនិកចាប់ក្រោម៥នាទីឲ្យគាត់មើល ហើយគាត់ចាប់បានយ៉ាងតិច៩០ភាគរយដែរ»។ លោក Mccune បន្ថែមថា ៖«ក្នុងចំណោមកូនសិស្ស៧០នាក់ដែលខ្ញុំបង្ហាត់នៅ KWC មានតែគាត់មួយទេខ្ញុំអារម្មណ៍ដូចមាននិស្ស័យជាមួយ។ អ្វីដែលព្យាយាមធ្វើគឺជំរុញ ស៊ីចាន់ ឲ្យបានជោគជ័យដល់មួយកម្រិតទៀត»។

ទំនាក់ទំនងគ្រូនិងសិស្សបានកើតឡើងកាលពីឆ្នាំ២០១៣ ដែលកាលនោះគ្រូបង្វឹកជនជាតិស្កតឡែន Alan Mccune បង្វឹកឲ្យកម្មវិធី Khmer Warrior Challenge (KWC)។ កម្មវិធីនោះ ស៊ីចាន់ បានក្លាយជាសិស្សរបស់គាត់ម្នាក់ និងឈ្នះជើងឯកថែមទៀតមុនពេលបោះជំហានចូលសង្វៀនONE។ក្រៅពីអាជីពជាគ្រូបង្វឹក និងដឹកនាំកីឡាករទៅវ៉ៃនៅក្រៅប្រទេស Alan ជាជើងខ្លាំងម្នាក់ដែលលេចមុខការពារបុគ្គលល្បីៗក្នុងកម្មវិធីធំៗផ្លូវការនៅប្រទេសកម្ពុជា។

ក្នុងនាមជាអង្គរក្សរយៈពេល៣២ឆ្នាំកន្លងទៅនេះ លោកបានការពារឥស្សរជនល្បីៗច្រើនទាំងតារាភាពយន្តហូលីវូដ តារាបាល់ទាត់ល្បីៗ និងបុគ្គលល្បីៗជាដើមដូចជាតារាហូលីវូដលោក George Clooney លោក Rod Steward ជាកំពូលតារាចម្រៀងអង់គ្លេស លោក Russel Crowe តារាចម្រៀងអៀរឡង់ Bono តារាចម្រៀងល្បីរបស់អាមេរិកនាង Jessi មកកម្ពុជា និងតារាមកពីថៃផងដែរ និងអតីតកំពូលតារាបាល់ទាត់ពិភពលោក Ryan Giggs ជាដើម៕

ដកស្រង់ពី៖ Sabay