បណ្តាញសង្គម

បារាំងត្រូវប៉ះ នីហ្សេរីយ៉ា ខណៈអាហ្សង់ទីន នឹងជួបស្វ៊ីសនៅ វគ្គ១៦ក្រុមចុងក្រោយ

ប្រេស៊ីល៖ ការប្រកួត ពូល E និងពូល F ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ បានបញ្ចប់ កាលពីយប់មិញ។ បារាំងឈរ នៅចំណាត់ថ្នាក់លេខមួយ ក្នុងពូល E ក្រោយលទ្ធផលស្មើ ០-០ ជាមួយអេក្វាឌ័រ ស្វ៊ីសដែល បានទម្លាក់ហុងឌូរ៉ាស់ ៣-០ ស្ថិតនៅលេខពីរ រីឯពូល F អាហ្សង់ទីន ឈ្នះនីហ្សេរីយ៉ា ៣-២ ប៉ុន្តែក្រុមទាំងពីរ សុទ្ធតែទទួលបានកៅអី នៅវគ្គបន្ត ខណៈបូស្នី-ហឺហ្ស៊េហ្គោវីណា ទទួលបានបីពិន្ទុ ត្រឡប់ទៅផ្ទះវិញ ជាមួយនឹងជ័យជម្នះ ៣-១ លើអ៊ីរ៉ង់។ សម្រាប់ការប្រកួត វគ្គ១៦ក្រុមចុងក្រោយ បារាំងត្រូវប៉ះនីហ្សេរីយ៉ា អាហ្សង់ទីនជួបស្វ៊ីស។

ពូល E៖ បារាំងលេខមួយ ស្វ៊ីស លេខពីរ ការបញ្ចប់ក្នុងលទ្ធផល ដោយគ្មានការស៊ុតបាល់ បញ្ចូលទីរវាងអេក្វាឌ័រ និងបារាំងនោះ បាននាំឲ្យក្រុមមាន់គកបញ្ចប់ ក្នុងចំណាត់ថ្នាក់ លេខមួយក្នុងពូល ជាមួយនឹងការទទួលពិន្ទុសរុបចំនួន៧ ខណៈជ័យជម្នះ ៣-០ របស់ស្វ៊ីសលើហុងឌូរ៉ាស់នាំឲ្យ ពួកគេទទួលបាន ចំណាត់ថ្នាក់លេខ ពីរ។

អេក្វាឌ័រត្រូវការ ជ័យជម្នះយ៉ាងខ្លាំង ក្នុងជំនួបជាមួយបារាំង ប៉ុន្តែលទ្ធភាពរបស់ពួកគេ បានធ្លាក់ចុះ បន្ទាប់ពីប្រធានក្រុម Antonio Valencia ត្រូវបានបណ្តេញ ចេញពីដើមតង់ទីពីរ ក្រោយបង្កកំហុសលើ Lucas Digne។ បារាំងមានឱកាស រកគ្រាប់បាល់បញ្ចូលទី ជាច្រើនផងដែរ ជាពិសេសពីសំណាក់ Paul Pogba ប៉ុន្តែខ្សែការពាររបស់ អេក្វាឌ័រតែងតែ ធ្វើការរារាំងបានល្អ។

ស្របពេល ជាមួយគ្នានោះ ខ្សែបម្រើ Xherdan Shaqiri ដែលលេងឲ្យក្លិប Bayern Munich បានស៊ុតបាល់ បញ្ចូលទីចំនួនបីគ្រាប់ តែម្នាក់ឯង សម្រាប់ស្វ៊ីសលើ ហុងឌូរ៉ាស់ ដើម្បីចាប់ដៃជាមួយបារាំង ឈានទៅកាន់ វគ្គ១៦ក្រុមចុងក្រោយ។ ពីរគ្រាប់របស់ Shaqiri រកបាននៅក្នុងតង់ទីមួយ និងមួយគ្រាប់ទៀត នៅក្នុងតង់ទីពីរ។ ហុងឌូរ៉ាស់បានបញ្ចប់ យុទ្ធនាការដោយមិនទទួល បានពិន្ទុណាមួយក្នុងដៃ ឡើយ។ ពូល F៖ អាហ្សង់ទីនលេខមួយ នីហ្សេរីយ៉ាលេខពីរ អាហ្សង់ទីន និងនីហ្សេរីយ៉ា បានឆ្លងទៅកាន់វគ្គ១៦ក្រុមទាំងពីរ បើទោះបីជាក្រុម មកពីអាមេរិកខាងត្បូង យកឈ្នះក្រុម តំបន់អាហ្វ្រិកក្នុង លទ្ធផល ៣-២ ក៏ដោយ។ ចំណែកឯការ ប្រកួត មួយ គូទៀ តនៅ ក្នុងពូល F បូស្នី-ហឺហ្ស៊េហ្គោវីណា បានធ្វើឲ្យអ៊ីរ៉ង់ខកចិត្តតាមរយៈជ័យជម្នះ ៣-១ ។

នៅដើមតង់ ខ្សែប្រយុទ្ធ Messi បានរកគ្រាប់បាល់បញ្ចូលទី នាំមុខសម្រាប់អាហ្សង់ទីន ប៉ុន្តែ Ahmed Musa បានវាយបកភ្លាម សម្រាប់នីហ្សេរីយ៉ាក្នុងរយៈពេល ប្រមាណតែ៨០វិនាទី។ Messi បន្ថែមគ្រាប់ទីពីរនៅចុងតង់ទីមួយ ហើយ Musa តាមយកស្មើម្តងទៀត នៅដើមតង់ទីពីរ។ ទោះបីជាយ៉ាងណាក៏ដោយ អាហ្សង់ទីននៅតែទទួលបាន បីពិន្ទុបន្ថែមទៀតតាមរយៈ ការស៊ុតបាល់បញ្ចូលទីរបស់ Marcos Rojo នៅក្នុងនាទី ទី៥០ ។

ដោយឡែក អ៊ីរ៉ង់បានទទួលរង នូវការខកចិត្តពីព្រោះ ក្តីសង្ឃឹមរបស់ពួកគេ ក្នុងការឈាន ទៅកាន់វគ្គបន្ត ត្រូវបានកាត់ផ្តាច់ ដោយបូស្នី-ហឺហ្ស៊េ ហ្គោវីណា។ បូស្នី-ហឺហ្ស៊េហ្គោវីណា ដែលប្រកួតដើម្បីបង្គ្រប់កិច្ចនោះ បានកត់ត្រានូវជ័យជម្នះ លើកដំបូងក្នុង World Cup តាមរយៈ ការស៊ុតបាល់ បញ្ចូលទីរបស់ Edin Dzeko, Miralem Pjanic និង Avjdija Vrsajevic ខណៈមួយគ្រាប់របស់ អ៊ីរ៉ង់រកបានដោយ Reza Ghoochannejad។ បូស្នី-ហឺហ្សេហ្គោវីណា បានបីពិន្ទុដោយចាញ់ នីហ្សេរីយ៉ាមួយពិន្ទុ ខណៈអ៊ីរ៉ង់ ក៏មាន១ពិន្ទុត្រឡប់ ទៅផ្ទះវិញផងដែរ៕

ដកស្រង់ចេញពីគេហទំព័រថ្មីៗ