Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡៅ ចិត្រា ​​​​ពង្រឹង​៣​ចំណុច​​​នេះ​​ ដើម្បី​ត្រៀម​ប្ដូរ​​ជាមួយ​​ Superlek នៅ​សង្វៀន​ ONE

  • បោះពុម្ព

ជើងខ្លាំងវ័យក្មេងរបស់កម្ពុជា ឡៅ ចិត្រា នឹងត្រូវតទល់ជាមួយអ្នកខ្លាំងកម្រិត A របស់ថៃ Superlek នៅសង្វៀន ONE នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នកលេងគុនខ្មែរមកពីខេត្តកំពង់ស្ពឺរូបនេះបានឲ្យដឹងថា ដៃគូរបស់ខ្លួនល្អទាត់ធ្ងន់ ហើយជាកីឡាករមានបទពិសោធពេញខ្លួន។ ការជួបអ្នកប្រដាល់មានចំណុចល្អច្រើនបែបនេះមិនបានធ្វើឲ្យគេបាក់ទឹកចិត្តប្រកួតឡើយ ផ្ទុយទៅវិញគេសន្យាប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ទាំងការហ្វឹកហាត់ និងការប្រកួត ដើម្បីមុខមាត់ប្រទេសជាតិ។

ប្អូនប្រុសបង្កើត ឡៅ ស៊ីណាត រូបនេះបន្ថែមថា មិនហ៊ានរំពឹងខ្ពស់ក្នុងការយកឈ្នះដៃគូកម្រិតខ្ពស់មួយនេះឡើយ។ ប៉ុន្តែគេនឹងប្ដូរ ប្រសិនបើឈ្នះការប្រកួតនេះ នោះនឹងធ្វើឲ្យគុនខ្មែរកាន់តែមានភាពល្បីឈ្មោះខ្លាំងជាងនេះលើឆាកអន្តរជាតិ។ យុទ្ធសាស្ត្ររបស់ខ្លួនក្នុងការតទល់ នឹងការទាត់ធ្ងន់របស់ Superlek គឺរូបគេត្រូវចូលកៀក ប៉ុន្តែចំណុចនេះមិនទាន់អាចធានា ល្អទាំងស្រុងឡើយគឺត្រូវរង់ចាំមើលស្ថានភាពជាក់ស្ដែងសិន។

ឡៅ ចិត្រា និង នៅ ស្រីពៅ ជាបេក្ខភាពតំណាងឲ្យក្លឹប Cambodian Top Team របស់កម្ពុជា ដែលត្រូវទៅប្រកួតក្នុងកម្មវិធី ONE Championship ៕

ដកស្រង់ពី៖ Sabay