បណ្តាញសង្គម

Marcelo ទម្លាយ Bale នៅ Real Madrid ៦​ឆ្នាំ​តែ​មិន​និយាយ​អេស្ប៉ាញ​សោះ

ខ្សែបម្រើប្រយុទ្ធ Gareth Bale បានផ្លាស់ពី Spurs ទៅកាន់ Real Madrid កាលពីឆ្នាំ២០១៣ ប៉ុន្តែគេមិន ប្រើប្រាស់ភាសា អេស្ប៉ាញ សោះក្នុងរយៈពេល៦ឆ្នាំកន្លងទៅ។

យោងតាមប្រភពកាសែតអេស្ប៉ាញ Barca មិត្តរួមក្រុម Real Madrid ខ្សែការពារ Marcelo ទម្លាយថា Bale និយាយភាសាអង់គ្លេសតែមួយមុខគត់។ បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo និងKiko Casilla កីឡាករ Marcelo ថា ពេលនេះគឺឯកោណាស់ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។

“ពេលនេះខ្ញុំគ្មាននរណាអង្គុយជិតទេ។ ខ្ញុំមានតែ Bale ដែលអង្គុយនៅម្ខាង ប៉ុន្តែគេមិននិយាយអេស្ប៉ាញ និយាយតែអង់គ្លេស។ ពួកយើងនិយាយគ្នាតាមរយៈកាយវិការ និងនិយាយ Hi, Hello, Good wine”។ សម្ដី Marcelo។ Gareth Bale ថ្មីៗនេះទើបតែរកបានគ្រាប់ទី១០០ នៅ Real Madrid៕

ដកស្រង់ពី៖ Sabay