បណ្តាញសង្គម

Draxler ថា PSG សម្បូរ​កីឡាករ​ល្អ​ៗ​នឹង​បិទ​មិន​ឲ្យ Pogba ធ្វើ​អ្វី​ចេញ​នៅ​យប់​នេះ

ខ្សែបម្រើប្រយុទ្ធ Julian Draxler បានលើកឡើងថា Paris Saint-Germain មានកីឡាករមានសមត្ថភាពច្រើនក្នុងការបញ្ឈប់ Paul Pogba នៅពានរង្វាន់ Champions League រាត្រីនេះម៉ោង ៣ទៀបភ្លឺ។

វត្តមានរបស់ Solskjaer ក៏បានស្រោចស្រង់ទម្រង់លេងរបស់ Pogba ឡើងវិញ ដោយគេរកបាន២គ្រាប់ពេលជួប Fulham និងជាគ្រាប់ទី១១ក្នុង Premier League រដូវកាលនេះ។ យ៉ាងនេះក្ដី Draxler កីឡាកររបស់ PSG ជឿជាក់ថា មិត្តរួមក្រុមរបស់គេអាចបញ្ឈប់ Pogba មិនឲ្យធ្វើអ្វីកើត។

និយាយក្នុងសន្និសីទកាសែត Draxler ថា៖ "ពួកគេមានកីឡាករល្អច្រើនក្នុងក្លឹប Man United ជាពិសេសខ្សែបម្រើដែលមាន Pogba និង Nemanja Matic។ ពួកគេនឹងក្លាយជាកីឡាករនាំលេងក្នុងការប្រកួត។ ប៉ុន្តែពួកយើងក៏មានកីឡាករមានគុណភាពដូចគ្នា។ កីឡាកររបស់ពួកយើងលើពីមានសមត្ថភាព"៕

ដកស្រង់ពី៖ Sabay