Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សំ​ ថារត្ន័​ គិត​ថា​ ស្រីពៅ នឹង​មានអនាគត​​ល្អ​ក្រោយវ៉ៃនៅសង្វៀន ONE

  • បោះពុម្ព

ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈសប្តាហ៍នេះ ជើងឯកខ្សែក្រវាត់ Kun Khmer World Champion ផ្នែកនារី នៅ ស្រីពៅ នឹងបង្ហាញមុខជាលើកដំបូងនៅសង្វៀន ONE Championship ទល់នឹងកីឡាការិនីម្ចាស់ផ្ទះថៃ Rika Ishige។

សុំ ថារ័ត្ន កីឡាការិនី និងតារាសម្តែង យល់ឃើញថា កីឡាការិនី នៅ ស្រីពៅ អាចនឹងលេចធ្លោខ្លាំង បន្ទាប់ពីបានបង្ហាញសមត្ថភាពនៅសង្វៀន ONE នាពេលខាងមុខនេះ។ នេះជាពេលដ៏ល្អសម្រាប់អ្នកកីឡាកម្ពុជាក្តាប់យកឱកាសលើឆាកអន្តរជាតិ។ «ស្រីពៅ ខំខ្លាំងណាស់ ខំមែនទែនតែម្តង! កីឡាគុនចម្រុះ និងការហ្វឹកហាត់ គឺថ្មីមែនទែនសម្រាប់គាត់។ គាត់នៅប្រឹងហាត់ ឃ្លេ កៀប រឹត ច្រើនបន្ថែមទៀត។

ពេលហាត់យកចិត្តទុកដាក់ មិនចោលទេ»។ នេះជាសំដីរបស់ សុំ ថារ័ត្ន។ ថារត្ន័ បន្តថា ច្បាស់ណាស់ក្បាច់គុនចម្រុះមានភាពសុំាញុំាណាស់ ដូច្នេះអ្នកដែលធ្លាប់ហាត់ក្បាច់ប្រដាល់ផ្សេង ហើយទៅហាត់គុនចម្រុះមិនងាយស្រួលទេ ទាល់តែតស៊ូព្យាយាមខ្លាំង។ «បើស្រីពៅ មិនឈឺខ្លួនពេក ហើយអាចមកហាត់រៀងរាល់ថ្ងៃ និងពេលដែលគ្រូឲ្យមក គាត់អាចកើនកម្លាំង និងចំណេះពីការប្រយុទ្ធគុនចម្រុះនេះបាន ព្រោះគាត់មានវិន័យល្អ និងការតស៊ូចេញពីខាងក្នុងហើយ»។

ដកស្រង់ពី៖ Sabay