Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ramsey ទទួល​បាន​ប្រាក់​អាទិត្យ​កប់​ពពក ក្រោយ​ចុះ​ត្រា​ជាមួយ Juventus

  • បោះពុម្ព

ខ្សែបម្រើរបស់ Arsenal កីឡាករ Aaron Ramsey បានយល់ព្រមចុះកុងត្រាជាមួយ Juventus ហើយ ដើម្បីផ្ទេរទៅនៅរដូវក្ដៅខាងមុខ ដោយទទួលបានថ្លៃនឿយហត់៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍។

កីឡាករវ័យ២៨ឆ្នាំយល់ព្រមកិច្ចសន្យារយៈពេល៤ឆ្នាំ ដោយការផ្ទេរទៅកាន់ក្លឹបយក្សអ៊ីតាលីមួយនេះគ្មានតម្លៃខ្លួនទេ បញ្ចប់ការរួមរស់រយៈពេល១១ឆ្នាំនៅ Arsenal។ Ramsey នឹងក្លាយជាកីឡាករចក្រភពអង់គ្លេសដែលមានប្រាក់បៀវត្សរ៍ច្រើនជាងគេមិនធ្លាប់មានពីមុន។

កិច្ចសន្យារបស់កីឡាករសញ្ជាតិវែលជាមួយ Arsenal នឹងត្រូវអស់នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ ហើយកាំភ្លើងធំនឹងមិនទទួលមួយរៀលសម្រាប់ការចាកចេញរបស់ Ramsey នៅរដូវក្ដៅខាងមុខ៕

ដកស្រង់ពី៖ Sabay