Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុន​ហោះ​ម្សិល​មិញ​ ចិត្រា អះអាង​ថា ​មិន​ញញើត​​ Superlek ឡើយ

  • បោះពុម្ព

ឡៅ ចិត្រា បានចេញដំណើរទៅកាន់ប្រទេសថៃ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញ ដើម្បីទៅត្រៀមខ្លួនប្រកួតជាមួយអ្នកប្រដាល់កម្រិត A របស់ថៃ Superlek នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងកម្មវិធី ONE Championship ។

មុនពេលហោះទៅកាន់ទឹកដីថៃម្សិលមិញអ្នកប្រដាល់មានដើមកំណើតមកពីខេត្តកំពង់ស្ពឺរូបនេះបានឲ្យដឹងថា ខ្លួនមិនញញើតដៃគូសោះឡើយ បើទោះប៉ះដៃគូខ្លាំងដូចជា Superlek ។ ចិត្រា បាននិយាយថា «ខ្ញុំមិនខ្លាចទេបង។ ឡើងទៅដឹងតែវ៉ៃ ពិសេសគឺផ្ដោតតែការវ៉ៃ ទោះប៉ះដៃគូខ្លាំងបែបណាក៏ដោយ។

មុនពេលចេញទៅនេះភ័យតិចៗដែរបង តែអារម្មណ៍ពេលមិនទាន់វ៉ៃ និងពេលកំពុងវ៉ៃខុសគ្នា។ អត់អីទេបង ដឹងតែប្រឹងឲ្យអស់សមត្ថភាពពេលប្រកួត»។ ប្អូនប្រុសបង្កើតរបស់ ឡៅ ស៊ីណាត រូបនេះបញ្ជាក់ពីសុខភាពរបស់ខ្លួនគឺធម្មតា។

ចំណែកចំណុច កម្លាំង ជំហរ និងផ្លែកែង ដែលរូបគេបានប្រឹងប្រែងហ្វឹកហាត់នោះគឺអាចកើតឡើងបានប្រហែលជា ៨០% លើសពីមុន។ ជាមួយគ្នានោះលោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹករបស់ក្លឹប Cambodian Top Team ដែលជាអ្នកដឹកនាំអ្នកប្រដាល់ខ្មែរខាងទៅប្រកួតក្នុងកម្មវិធី ONE បានឲ្យដឹងដែរថា មកដល់ពេលនេះលោកគ្មានអ្វីជាចំណុចព្រួយបារម្ភឡើយ។ លោកជឿទៅលើអ្នកប្រដាល់កម្ពុជាទាំងពីរ ដែលលោកដឹកនាំទៅគឺ នៅ ស្រីពៅ និង ឡៅ ចិត្រា ៕

ដកស្រង់ពី៖ Sabay