Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មួយ​ឃ្លា​ពី Marcelo៖ ប្រសិន Real Madrid លែង​ត្រូវ​ការ​ខ្ញុំ ខ្ញុំ​នឹង​ចេញ

  • បោះពុម្ព

ខ្សែការពារឆ្វេង របស់ Real Madrid កីឡាករ Marcelo អាចនឹងចាកចេញ ប្រសិនបើ ក្លឹបឈប់ត្រូវការគេ ប៉ុន្តែសម្រាប់ចិត្ត គេនៅតែចង់ ឈរជើងនៅ Santiago Bernabeu។

កីឡាករសញ្ជាតិ ប្រេស៊ីល កំពុងតែតស៊ូ ក្នុងរដូវកាល ប្រកួតប្រជែង មួយក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួន ទើបតែបាន១២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម២៣ប្រកួតនៅ La Liga។ កីឡាករវ័យក្មេង Sergio Reguilonដែលមានប្រភពចេញពី យុវជន Real កំពុងស្ថិតក្នុងការទុកចិត្តពីលោក Santiago Solari ជំនួសកន្លែង Marcelo។

ត្បិតតែមានគូប្រជែង Marcelo នៅតែចង់បន្តនៅ Madrid តែប្រសិនបើក្លឹបលែងត្រូវការគេ គេនឹងសម្រេចចិត្តដើរចេញ។ “ខ្ញុំជឿជាក់លើខ្លួនឯងក្នុងការងារ ប៉ុន្តែប្រសិនបើថ្ងៃមួយមកដល់ ពេលដែល Real Madrid លែងត្រូវការខ្ញុំ ខ្ញុំនឹងទៅ។ ខ្ញុំនឹងសោកសៅ ប៉ុន្តែខ្ញុំនឹងទៅ។ ប៉ុន្តែខ្ញុំជឿជាក់ ខ្ញុំនឹងមិនត្រូវគេទាត់ចោលទេ”។ សម្ដីរបស់កីឡាករវ័យ៣០ឆ្នាំ៕

ដកស្រង់ពី៖ Sabay