បណ្តាញសង្គម

Xiaomiទើប​ដាក់​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​ផ្លូវការ​អំពី​ស្មាតហ្វូន​អេក្រង់​បត់​របស់​ខ្លួន!

នេះមិនមែនជារឿង ដែលគួរឲ្យភ្ញាក់ផ្អើលឡើយ ដែលក្រុមហ៊ុន Xiaomi ក៏នឹងកំពុងតែផលិតស្មាតហ្វូនអេក្រង់បត់ដែរ

ដោយប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនចិនមួយនេះបាននាំយកបច្ចេកវិទ្យាថ្មីៗផ្ដល់ជូនអតិថិជនរបស់ខ្លួនបានយ៉ាង លឿ ន ថែមទាំងអាចរក្សាតម្លៃឧបករណ៍អេឡិចត្រូនិកទាំងនោះ បាននៅក្នុងកម្រិតសមរម្យផងដែរ។ ដោយទើបតែមុខ នេះ ប ន្ដិច ក្រុមហ៊ុន Xiaomi ដាក់ចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការអំពីស្មាតហ្វូនអេក្រង់បត់របស់ខ្លួន ហើយក៏មាន ការដា ក់ប ង្ហាញ រូបរាងគម្រូនៃស្មាតហ្វូនអេក្រង់បត់មួយនេះថែមទៀតផង។

សេចក្ដីថ្លែងការណ៍ជាផ្លូវការមួយនេះ គឺក្រុមហ៊ុន Xiaomi សរសេរទៅកាន់ LetsGoDigital ហើយក៏បានពណ៌នាអំពី ស្មាត ហ្វូនអេក្រង់បត់នេះ រួមទាំងពត៌មានអំពីការអភិវឌ្ឃនាពេលបច្ចុប្បន្ន, ការរចនាឌីហ្សាញ និងការយកឈ្នះទៅលើ បញ្ហា ប្រឈមមួយចំនួននៅក្នុងការផលិត ថែមទាំងការរកវិធីយ៉ាងណាដើម្បីឲ្យ MIUI របស់ខ្លួនអាច ដំណើរការ បាន ល្អ នៅលើស្មាតហ្វូននេះ នៅពេលដែលធ្វើការបត់ផ្លាស់ប្ដូរទំហំអេក្រង់ផងដែរ។ ជាចុងក្រោយក្រុមហ៊ុន Xiaomi ក៏ បាន ពន្យ ល់ឲ្យបានដឹងថា អេក្រង់បត់នេះគឺកំពុងតែស្ថិតនៅក្នុងការផលិត ជាលក្ខណៈចាប់ដៃគូជាមួយក្រុមហ៊ុន ផ្គត់ ផ្គង់ ថែម ទៀផង។

លើសពីនេះទៅទៀត LetsGoDigital ក៏ទើបតែបានដាក់បង្ហាញរូបភាពគម្រូជាលក្ខណៈ 3D ផងដែរ អំពីស្មាតហ្វូនអេក្រង់ បត់របស់ក្រុមហ៊ុន Xiaomi នេះ និងធ្វើឲ្យយើងបានឃើញការឌីហ្សាញ កាន់តែច្បាស់អំពីទូរសព្ទមួយនេះ។ ការឌីហ្សាញ នៅក្នុងរូបភាព Render ទាំងអស់នេះ គឺមានរូបរាងដូចទៅនឹងវីដេអូដែល Xiaomi បានបង្ហោះកាល ពីប៉ុន្មាន សប្ដាហ៍មុនអញ្ចឹងដែរ ដោយស្មាតហ្វូននេះដូចជាមានអេក្រង់ 3 ផ្នែកខុសគ្នា ហើយចំណុចដែលត្រូវបត់ គឺមាន ទីតាំង នៅសងខាងទូរសព្ទ ដើម្បីឲ្យទទួលបានអេក្រង់លាតធំផងដែរ។

សរុបមក នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Xiaomi កំពុងតែមានឈ្មោះចំនួនពីរសម្រាប់ដាក់ឲ្យ ស្មាតហ្វូនអេក្រង់បត់ របស់ ខ្លួននេះ ដោយមួយត្រូវបានហៅថា “Xiaomi Dual Flex” និងមួយទៀត “Xiaomi MIX Flex” ដូច្នេះប្រាកដណាស់ ឈ្មោះពិតនឹងត្រូវបានដាក់បង្ហាញ នៅពេលដែលស្មាតហ្វូនអេក្រង់បត់នេះចេញជាផ្លូវការ ក្នុងពេលអនាគតខាងមុខ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15317