Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គុណ​តម្លៃ​«Kun Khmer World Champion»​រំលេចលើសង្វៀនធំ​ ONE​

  • បោះពុម្ព

ពាក្យ «Kun Khmer World Champion» ត្រូវបានអ្នកទស្សនាទូទាំងពិភពលោកបានចាប់អារម្មណ៍តាមរយៈសង្វៀនធំ ONE Championship នៅពេលកីឡាការិនីកម្ពុជា នៅ ស្រីពៅ បានបង្ហាញភាពអស្ចារ្យកាលពីចុងសប្តាហ៍កន្លងទៅ។

អ្នកស្នេហា ប្រដាល់គុនខ្មែរ ប្រហែលជា ចាប់អារម្មណ៍ នឹងការអត្ថាធិប្បាយ របស់ពិធីករ ប្រចាំសង្វៀន ONE បានលើកឡើងម្តងហើយម្តងទៀតអំពីពាក្យ «Kun Khmer World Champion» ដែលមានន័យថា «ម្ចាស់ជើងឯកគុនខ្មែរពិភពលោក» របស់កីឡាការិនី នៅ ស្រីពៅ ដែលផ្សាយទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក។

ការលើកឡើងបែបនេះជាការផ្សព្វផ្សាយដ៏ល្អដល់ពិភពលោកឲ្យបានស្គាល់។ កន្លងមក ពិធីករ សង្វៀនដ៏ធំ ប្រចាំអាស៊ីមួយនេះ តែងតែលើកឡើង អំពីពាក្យថា «គុនខ្មែរ ឬ Kun Khmer» នៅពេលកីឡាករ កីឡាការិនីកម្ពុជាប្រកួតនៅសង្វៀនមួយនេះ។ ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅនៅទីក្រុងបាងកក ប្រទេសថៃគឺជាលើកទី១ដែលម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោកគឺ នៅ ស្រីពៅ បានបង្ហាញខ្លួន ហើយទទួលបានជ័យជម្នះលើកីឡាការិនីម្ចាស់ផ្ទះថៃ។

តាមពិតទៅសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិបានរៀបចំការប្រកួតអន្តរជាតិ២លើកហើយក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះដោយមានកីឡាករ និងកីឡាការិនីមួយចំនួនបានក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោក។ពេលនោះ ពិធីករ បានហៅ នៅ ស្រីពៅ ជា Kun Khmer World Champion និងជាកីឡាការិនី «កីឡាការិនីឆ្នើមប្រចាំឆ្នាំ២០១៨»នៅប្រទេសមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ World Lethwei Championship។ ដូចគ្នានេះដែរ ប្រទេសថៃបានរៀបចំការប្រកួតជើងឯក Muay Thai World Champion ជាច្រើនឆ្នាំមកហើយដែលមានកីឡាករ កីឡាការិនីរបស់ខ្លួន និងកីឡាករបរទេសជាឈ្នះជើងឯកនេះជាច្រើន។

នៅពេលដែលម្ចាស់ជើងឯកទាំងនោះឡើងប្រកួតលើឆាកអន្តរជាតិ ទាំងពិធីករ និងអ្នកសរសេរច្បាស់ណាស់នឹងប្រើពាក្យ Muay Thai World Champion នេះ។ ជារួមប្រសិនបើ សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ Kun Khmer World Champion កាន់តែច្រើន ហើយទាំងអ្នកប្រដាល់ខ្មែរ និងបរទេសបានឈ្នះខ្សែក្រវាត់នេះកាន់តែច្រើន ពួកគេនឹងកាន់តែមានតម្លៃប្រើប្រាស់ពាក្យ Kun Khmer World Champion លើឆាកអន្តរជាតិ ហើយពិភពលោកកាន់តែស្គាល់«គុនខ្មែរ»៕

ដកស្រង់ពី៖ Sabay